កាសែតការពិត (Pravda) នៃសហព័ន្ធរុស្ស៊ី ចុះថ្ងៃទី ៣០ ខែសីហា មានអត្ថបទមួយក្រោមចំណងជើងថា “ការទូតឬស្សីរបស់ហាណូយ” ដែលបញ្ជាក់ពីតម្លៃនៃការទូតឬស្សីក្នុងការជួយវៀតណាមមានទំនាក់ទំនងអន្តរជាតិយ៉ាងទូលំទូលាយ មានកិត្យានុភាព និងទំនុកចិត្តលើឆាកអន្តរជាតិ។

leftcenterrightdel
លោក To Lam ប្រធានរដ្ឋវៀតណាម និងលោក Vladimir Putin ប្រធានសហព័ន្ធរុស្ស៊ី

អត្ថបទវិភាគថា នៅពេលដែលលោកប្រធានហូជីមិញអានសេចក្តីប្រកាសឯករាជ្យចាប់បដិសន្ឋិនៃសាធារណៈរដ្ឋប្រជាធិបតេយ្យវៀតណាមនៅទីក្រុងហាណូយក្នុងឆ្នាំ ១៩៤៥ គ្មានប្រទេសណាមួយលើពិភពលោកទទួលស្គាល់រឿងនេះ ឬបង្កើតទំនាក់ទំនងបរទេសជាមួយវៀតណាមឡើយ។ ក្រោយរយៈពេល ៧៩ ឆ្នាំមក សព្វថ្ងៃនេះ វៀតណាមមានទំនាក់ទំនងការទូតជាមួយប្រទេសចំនួន ១៩៣ ជុំវិញពិភពលោក ក្នុងនោះ ៧ ប្រទេស ស្ថិតក្នុងកម្រិតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។

កាសែតបានសរសេរថា៖ ក្នុងប្រវត្តិសាស្ត្រនៃប្រទេសវៀតណាមឯករាជ្យ បក្សកុម្មុយនិស្តវៀតណាមបានចាត់ទុករណសិរ្សបរទេសជាផ្នែកសំខាន់បំផុតនៃការតស៊ូបដិវត្តន៍ មិនត្រឹមតែដើម្បីឯករាជ្យភាព និងស្វ័យភាពប៉ុណ្ណោះទេ ថែមទាំងធានាបាននូវការអភិវឌ្ឍ និងវឌ្ឍនភាពឆ្ពោះទៅរកអនាគតសង្គមនិយមរបស់ប្រជាជនវៀតណាម។ សព្វថ្ងៃនេះ វិស័យការទូតត្រូវបានផ្តល់តួនាទីត្រួសត្រាយក្នុងការការពារផលប្រយោជន៍របស់ប្រជាជនវៀតណាម។ អត្ថបទមួយនេះបានអត្ថាធិប្បាយថា ជាមួយនឹងទិសស្លោក "ការទូតឫស្សី" វៀតណាមកំពុងរក្សាទំនាក់ទំនងជាមួយគ្រប់ប្រទេសទាំងអស់ដែលមានឆន្ទៈសហប្រតិបត្តិការជាមួយខ្លួនដោយឈរលើគោលការណ៍សមភាព និងកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមក។

បកប្រែដោយ Duy Hoan