គណៈកម្មការរៀបចំពិធីបុណ្យថ្នាក់ជាតិលោកអគ្គលេខាបក្ស Nguyen Phu Trong បានឲ្យដឹងថា ចាប់ពីម៉ោង ៧៖០០ព្រឹក ដល់ម៉ោង ១១៖០០យប់ ថ្ងៃទី២៥ ខែកក្កដា និងចាប់ពីម៉ោង ៧៖០០ ព្រឹក ដល់ម៉ោង ១២៖០០ យប់ ថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២៤ មានគណៈប្រតិភូជាង ៥៦០០  (មនុស្សជាង ២៥២០០០ នាក់) ដែលតំណាងឱ្យថ្នាក់ដឹកនាំបក្ស រដ្ឋ ស្ថាប័ន អង្គមហាជន មូលដ្ឋាន អង្គភាព កងកម្លាំងប្រដាប់អាវុធប្រជាជន អង្គទូត តំណាងអង្គការអន្តរជាតិ និងមិត្តភ័ក្តិអន្តរជាតិ និងជនរួមជាតិ បានអញ្ជើញចូលគោរពវិញ្ញាណក្ខន្ធ ចូលរួមរំលែកមរណទុក្ខចំពោះគ្រួសាររបស់អគ្គលេខាបក្ស Nguyen Phu Trong នៅឯអគាបុណ្យសពជាតិ លេខ៥ Tran Thanh Tong (ហាណូយ) សាលប្រជុំឯកភាព (ទីក្រុងហូជីមិញ) និងស្រុកកំណើតរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong ភូមិ Lai Da ឃុំ Dong Hoi ស្រុក Dong Anh ទីក្រុងហាណូយ។

leftcenterrightdel
លោកអគ្គលេខាបក្ស Nguyen Phu Trong

នៅឯអគាបុណ្យសពជាតិ លេខ៥ Tran Thanh Tong (ហាណូយ) មានគណៈប្រតិភូចំនួន ៤៣៤ ( មានមនុស្ស ១៣៦ ៨៨៦ នាក់); នៅទីក្រុង Dong Anh មានគណៈប្រតិភូចំនួន ១.៥៨៨  (មានមនុស្ស ៥៦.៦០០ នាក់); នៅសាលប្រជុំឯកភាព ទីក្រុងហូជីមិញ មានគណៈប្រតិភូចំនួន ៣.៥៨៥ នាក់ (មានមនុស្ស ៥៨.៥៣២ នាក់)។

មានគណៈប្រតិភូអន្តរជាតិចំនួន ១០០ អញ្ជើញចូលគោរពវិញ្ញាក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong នៅឯអគាបុណ្យសពជាតិ លេខ៥ Tran Thanh Tong (ហាណូយ) និងនៅសាលប្រជុំឯកភាព ទីក្រុងហូជីមិញ

ដោយក្តីសោកស្តាយ ចាប់ពីព្រឹកព្រលឹមនៃរយៈពេល២ថ្ងៃរៀបចំពិធីបុណ្យសពថ្នាក់ជាតិ គណៈប្រតិភូបក្ស រដ្ឋ រដ្ឋសភា រដ្ឋាភិបាល រណសិរ្សមាតុភូមិវៀតណាម និងក្រសួង ស្ថាប័ន អង្គភាព កម្មាភិបាល យុទ្ធជន កងកម្លាំងប្រដាប់អាវុធ រួមជាមួយនឹងប្រជាជនយ៉ាងច្រើនកុះករមកពីរដ្ឋធានី និងខេត្ត-ក្រុងជាច្រើនទូទាំងប្រទេសបានប្រមូលផ្តុំគ្នានៅអគាបុណ្យសពជាតិ - លេខ៥ Tran Thanh Tong (ហាណូយ) ដើម្បីចូលរួមពិធីគោរពវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong ដែលជាមេដឹកនាំមួយរូបដែលបានរួមចំណែកយ៉ាងធំធេងជាច្រើនក្នុងបុព្វហេតុបដិវត្តន៍ដ៏រុងរឿងរបស់បក្ស និងប្រទេសជាតិ៕

បកប្រែដោយ Duy Hoan