បណ្តាអង្គភាពរបស់វៀតណាម និងក្រុមបេសកកម្មនៅតំបន់ បានបង្ហូតទង់ជាតិពាក់កណ្តាល និងរៀបចំអាសនៈដើម្បីរំលឹកដល់លោកអគ្គលេខាបក្ស Nguyen Phu Trong ក៏ដូចជាសម្រាប់មិត្តភក្តិអន្តរជាតិមកចូលរួមគោរពវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស។

កាសែតកងទ័ពប្រជាជនអនឡាញសូមផ្សាយ​រូប​ភាព​មួយចំនួននៃកងកម្លាំងវៀតណាម ដែលចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិនៅបណ្តាស្ថានបេសកកម្ម អំពីការរៀបចំពិធីបុណ្យសពថ្នាក់ជាតិរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong៖

leftcenterrightdel
រៀបចំអាសនៈគោរពវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong នៅអង្គភាពវិស្វកម្មកងទ័ពប្រជាជនវៀតណាមនៅទីក្រុង Abyei

leftcenterrightdel
 

leftcenterrightdel
ទង់ជាតិត្រូវបានបង្ហូតតែពាក់កណ្តាលដងនៅបន្ទាយក្រុមវិស្វកម្មវៀតណាម

leftcenterrightdel
កម្មាភិបាល និងបុគ្គលិកនៃកងពេទ្យកម្រិត២ លេខ៥ នៅស៊ូដង់ខាងត្បូង រៀបចំអាសនៈគោរពវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

leftcenterrightdel
ទង់ជាតិត្រូវបានបង្ហូតពាក់កណ្តាលដង នៅកងពេទ្យកម្រិត២ លេខ៥ ក្នុងប្រទេសស៊ូដង់ខាងត្បូង

leftcenterrightdel
ក្រុមការងារនៅសាធារណរដ្ឋអាហ្រ្វិកកណ្តាល រៀបចំអាសនៈគោរពវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

បកប្រែដោយ Huyen Trang