តាមរយៈកិច្ចព្រមព្រៀងនេះ ក្រសួងសហគ្រាសធុនតូច និងមធ្យម និងចាប់ផ្តើមអាជីវកម្ម Lotte Mart និង Lotte Global Logistics បានព្រមព្រៀងគ្នាក្នុងការបង្កើតប្រព័ន្ធកិច្ចសហប្រតិបត្តិការ និងជួយគាំទ្រការនាំចេញផលិតផលមានគុណភាពខ្ពស់នៃសហគ្រាសធុនតូច និងមធ្យមរបស់កូរ៉េខាងត្បូងទៅបរទេស។

តាមគម្រោង ពិធីបុណ្យ “រួមដំណើរនាខែកញ្ញា” ដែលរៀបចំឡើងដោយក្រសួងសហគ្រាសធុនតូច និងមធ្យម និងចាប់ផ្តើមអាជីវកម្ម ក្នុងបំណងជំរុញការប្រើប្រាស់ផលិតផលល្អរបស់កូរ៉េខាងត្បូង ត្រូវបានគេរំពឹងថានឹងដាក់បង្ហាញផលិតផលរបស់កូរ៉េខាងត្បូងក្នុងបណ្តាញលក់ទំនិញនៅហាណូយ ដោយមានការជួយគាំទ្រពី Lotte Mart និង Lotte Global Logistics។

leftcenterrightdel
ស្តង់នៅក្នុងហាង Lotte Mart នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង (រូបថត៖ vnanet.vn)

គណៈកម្មាធិការរៀបចំនឹងបង្កើតបណ្តាញលក់ផលិតផលរបស់ធុរកិច្ចកូរ៉េខាងត្បូងនៅហាង Lotte Mart នៅបរទេស និងផ្សព្វផ្សាយផលិតផលតាមរយៈបណ្តាញផ្សាយតាមអ៊ីនធឺណិត និងផ្ទាល់របស់ Lotte Mart។

ទន្ទឹមនឹងនេះ ក្រុមហ៊ុន Lotte Global Logistics នឹងជួយគាំទ្រការដឹកជញ្ជូន និងភស្តុភារពាក់ព័ន្ធនឹងការពង្រីកអាជីវកម្មរបស់សហគ្រាសធុនតូច និងមធ្យមនៅបរទេស។ សហគ្រាសធុនតូច និងមធ្យម នឹងទទួលបានការផ្ដល់យោបល់លើការនាំចេញពីអ្នកជំនាញ ដើម្បីបង្កើតយុទ្ធសាស្ត្រភស្តុភារសមស្របទៅនឹងលក្ខណៈផលិតផល និងស្នើវិធានការកាត់បន្ថយថ្លៃដើម៕

បកប្រែដោយ Thuy Anh