នៅក្នុងជំនួបនេះ លោកឧបនាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះប្រសិទ្ធភាពនៃបណ្ដាគម្រោងវិនិយោគ រួមទាំងគម្រោងអភិវឌ្ឍន៍ទីក្រុងបៃតង-ឆ្លាតវៃ-ទំនើបរបស់ធុរកិច្ចកូរ៉េខាងត្បូង ចូលរួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅវៀតណាម។ លោកអះអាងថា រដ្ឋាភិបាលវៀតណាមស្វាគមន៍ វាយតំលៃខ្ពស់ និងគាំទ្រការវិនិយោគលើការអភិវឌ្ឍលំនៅដ្ឋានសម្រាប់អ្នកមានប្រាក់ចំណូលទាបនៅវៀតណាមរបស់ធុរកិច្ចកូរ៉េខាងត្បូង។

leftcenterrightdel
លោក Tran Luu Quang ទទួលជួបគណៈប្រតិភូធុរកិច្ចកូរ៉េខាងត្បូង ដែលកំពុងប្រតិបត្តិការលើវិស័យសំណង់ និងអភិវឌ្ឍន៍ទីក្រុង (រូបថត៖ baochinhphu.vn)

លោកឧបនាយករដ្ឋមន្ត្រីបានស្នើឲ្យធុរកិច្ចដែលកំពុងប្រតិបត្តិការលើវិស័យសំណង់ និងអភិវឌ្ឍន៍ទីក្រុងរបស់កូរ៉េខាងត្បូង សហការជាមួយដៃគូវៀតណាមក្នុងការអនុវត្តគម្រោងវិនិយោគ ដោយជឿជាក់ថា តាមរយៈកិច្ចសហប្រតិបត្តិការនេះ គម្រោងទាំងឡាយនឹងមានគុណភាពខ្ពស់ តម្លៃសមរម្យ។

លោក Jung Won-ju សង្ឃឹមថា ក្រសួង និងស្ថាប័នរបស់វៀតណាមនឹងគាំទ្រក្រុមហ៊ុនក្នុងការអនុវត្តគម្រោងទីក្រុងទំនើបមួយផ្សេងទៀតនៅក្នុងខេត្ត Thai Binh។ ក្រុមហ៊ុន Daewoo E&C ក៏មានផែនការអនុវត្តគម្រោងលំនៅដ្ឋានសម្រាប់អ្នកមានប្រាក់ចំណូលទាបនៅក្នុងប្រទេសវៀតណាមផងដែរ។ លោកអះអាងថា នឹងមានធុរកិច្ចកូរ៉េខាងត្បូងមកវៀតណាមច្រើនបន្ថែមទៀត ដើម្បីស្វែងរកឱកាស និងជំរុញការវិនិយោគក្នុងគម្រោងជាក់លាក់៕

បកប្រែដោយ Thuy Anh