សមាគមនេះត្រូវបានគេរំពឹងថានឹងក្លាយទៅជាវេទិកាមួយដើម្បីតភ្ជាប់អង្គភាពអាជីវកម្មដែលកំពុងប្រតិបត្តិការក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាន (IT) របស់វៀតណាមនៅប្រទេសជប៉ុន ទន្ទឹមនឹងនោះជំរុញកិច្ចសហប្រតិបត្តិការ និងការចែករំលែកការច្នៃប្រឌិត និងដំណោះស្រាយបច្ចេកវិទ្យាទំនើបរវាងប្រទេសទាំងពីរ។

leftcenterrightdel
 

leftcenterrightdel
ទិដ្ឋភាពទូទៅនៃពិធីបើកដាក់ឲ្យដំណើរការសមាគមន៍ធ្វើបរិវត្តកម្មឌីជីថលវៀតណាម-ជប៉ុន (រូប​ថត៖ vnanet.vn)

បច្ចុប្បន្ននេះ អង្គភាពអាជីវកម្ម IT របស់វៀតណាមនៅប្រទេសជប៉ុនកំពុងរីកចម្រើនយ៉ាងខ្លាំងទាំងបរិមាណ និងគុណភាព។ ក្នុងចំណោមនោះ មានអង្គភាពអាជីវកម្មជាង ១០ ដែលមានបុគ្គលិកជាង ១០០០ នាក់ ដូចជា FPT, Rikkeisoft, VTI, NTQ, CMC... ចំនួនសរុបនៃអង្គភាពអាជីវកម្មដែលផ្តល់សេវា IT ដល់អាជីវកម្មជប៉ុនបានឈានដល់ជិត ៥០០ អង្គភាព។

ជាមួយនឹងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងស្មារតីនៃនវានុវត្តន៍ VADX JAPAN មានគោលបំណងនាំប្រាក់ចំណូលសរុបនៃអង្គភាពអាជីវកម្ម IT វៀតណាមនៅជប៉ុនសម្រេចបាន ១០០០ ពាន់លានយ៉េន (ជិត ៧ ពាន់លានដុល្លារ) នៅឆ្នាំ ២០៣៣ និងក្លាយជាអង្គការល្បីឈ្មោះ និងរឹងមាំ រួមចំណែកយ៉ាងសំខាន់ក្នុងវិស័យធ្វើបរិវត្តកម្មឌីជីថល និងបរិវត្តកម្មបៃតងនៃប្រទេសទាំងពីរ បើកឱកាសអភិវឌ្ឍន៍ជាច្រើនសម្រាប់ធុរកិច្ច និងអ្នកជំនាញផ្នែក IT ក៏ដូចជាការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាពនៃផ្នែក IT និងប្រព័ន្ធផ្សព្វផ្សាយ៕

បកប្រែដោយ Duy Hoan