នារសៀលថ្ងៃទី ១៩ មិនា នៅទីក្រុងហាណូយ លោក Vu Hong Thanh អនុប្រធានរដ្ឋសភាវៀតណាម បានទទួលជួបគណៈប្រតិភូធុរកិច្ចមកពីក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន (USABC) ដឹកនាំដោយលោក Ted Osius ប្រធាន និងជាអគ្គនាយក USABC ហើយជាអតីតឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាម។

leftcenterrightdel
លោក Vu Hong Thanh អនុប្រធានរដ្ឋសភាវៀតណាម និងលោក Ted Osius  (រូបថត៖ vnanet.vn)

នៅក្នុងជំនួបនេះ លោក Vu Hong Thanh អនុប្រធានរដ្ឋសភាវៀតណាម សង្ឃឹមថា ដំណើរទស្សនកិច្ចនេះនឹងរួមចំណែកជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម - សហរដ្ឋអាមេរិក នាំមកនូវផលប្រយោជន៍ជាក់ស្តែងជូនប្រជាជន និងសហគមន៍ធុរកិច្ចនៃប្រទេសទាំងពីរ។

លោកអនុប្រធានរដ្ឋសភាវៀតណាម បានអះអាងថា រដ្ឋសភាវៀតណាមជានិច្ចកាលយកចិត្តទុកដាក់ដល់បរិយាកាសវិនិយោគ និងការធ្វើអាជីវកម្ម អភិវឌ្ឍន៍សេដ្ឋកិច្ច ដោយបង្កើតគោលនយោបាយគាំទ្រដល់អង្គភាព​អាជីវកម្ម ជាពិសេសអង្គភាព​អាជីវកម្មបរទេស រួមទាំងអ្នកវិនិយោគមកពីសហរដ្ឋអាមេរិក។ ទន្ទឹមនឹងធនធានដែលបានមកពីថវិការដ្ឋ វៀតណាមសង្ឃឹមថានឹងកៀរគរធនធានពីអាជីវកម្ម និងអ្នកវិនិយោគបរទេស រួមទាំងអង្គភាព​អាជីវកម្មជាសមាជិក USABC ចូលរួមក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចយ៉ាងឆាប់រហ័ស និងនិរន្តរភាពរបស់វៀតណាមក្នុងប៉ុន្មានឆ្នាំបន្ដបន្ទាប់។

រីឯខ្លួនវិញ លោក Ted Osius ប្រធានក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន បានឲ្យដឹងថា អង្គភាពអាជីវកម្មសហរដ្ឋអាមេរិកមានបំណង និងត្រៀមខ្លួនជាស្រេចចូលមកនិយោគ និងពង្រីកការវិនិយោគនៅវៀតណាមលើវិស័យផ្លាស់ប្តូរបៃតង បច្ចេកវិទ្យា នវានុវត្តន៍ សេដ្ឋកិច្ចឌីជីថល AI ពាណិជ្ជកម្មអេឡិចត្រូនិក និងអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព។ល។ តំណាងអង្គភាព​អាជីវកម្មសហរដ្ឋអាមេរិកសង្ឃឹមថា រដ្ឋសភា និងរដ្ឋាភិបាលវៀតណាមនឹងបន្តកែទម្រង់បែបបទរដ្ឋបាល គាំទ្រនិងបង្កើតលក្ខខណ្ឌអំណោយផលបន្ថែមទៀតសម្រាប់អង្គភាព​អាជីវកម្មបរទេស រួមទាំងអង្គភាព​អាជីវកម្មសហរដ្ឋអាមេរិកផងដែរ។

នារសៀលថ្ងៃទី ១៩ ខែមីនា គណៈកម្មាធិការគោលនយោបាយ និងយុទ្ធសាស្ត្រមជ្ឈិមបានធ្វើការជាមួយគណៈប្រតិភូធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន (USABC) រួមទាំងថ្នាក់ដឹកនាំរបស់ធុរកិច្ចសហរដ្ឋអាមេរិកជិត ៦០ ផងដែរ៕

បក​ប្រែដោយ Pham Diep