សន្និសីទនេះត្រូវបានរៀបចំឡើងក្នុងក្របខ័ណ្ឌនៃពិព័រណ៍ឧស្សាហកម្មវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាអន្តរជាតិក្រុងប៉េកាំងលើកទី២៦ ដែលប្រព្រឹត្តទៅពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែកក្កដា នៅទីក្រុងប៉េកាំង។

អាស៊ានគឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់មួយរបស់ទីក្រុងប៉េកាំង។ នៅឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មនៃការនាំចូល-នាំចេញរបស់ទីក្រុងប៉េកាំងទៅកាន់អាស៊ានសម្រេចបាន ២៥២.៩៣ ពាន់លានយន់ បន្ទាប់ពីសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក។

leftcenterrightdel
រូបថតឧទាហរណ៍ (vnanet.vn)

សន្និសីទផ្ដល់យោបល់អំពីពាណិជ្ជកម្ម និងការវិនិយោគលើវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាចិន-អាស៊ានលើកនេះ មានការចូលរួមពីថ្នាក់ដឹកនាំរដ្ឋាភិបាល ក្រសួង និងស្ថាប័នរបស់ប្រទេសអាស៊ានចំនួន៥ ក្នុងបំណងចែករំលែក និងផ្លាស់ប្តូរយោបល់ ស្វែងរកឱកាសអភិវឌ្ឍន៍នៅក្នុងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ និងបង្កើនការតភ្ជាប់ប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យារវាងប្រទេសចិន និងបណ្តាប្រទេសអាស៊ាន។

លោក Liu Meiying អគ្គលេខាធិការរងនៃរដ្ឋាភិបាលក្រុងប៉េកាំង បានឲ្យដឹងថា ទីក្រុងប៉េកាំងមានបំណងចង់បង្កើនការតភ្ជាប់ផ្នែកឧស្សាហកម្មជាមួយបណ្តាប្រទេសអាស៊ាន ជំរុញការធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅរវាងភាគីទាំងពីរក្នុងវិស័យឧស្សាហកម្ម ខ្សែសង្វាក់ផ្គត់ផ្គង់ ខ្សែសង្វាក់តម្លៃ... ព្រមទាំង សហការកសាងបណ្តុំឧស្សាហកម្មដែលមានលក្ខណៈប្រកួតប្រជែងជាអន្តរជាតិ។

ពិព័រណ៍ឧស្សាហកម្មវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាអន្តរជាតិក្រុងប៉េកាំងលើកទី២៦ ជាពិព័រណ៌លើកដំបូងដែលបង្កើតតំបន់តាំងពិព័រណ៍អាស៊ាន ដោយមានការចូលរួមពីប្រទេសចំនួន៥ រួមមានសិង្ហបុរី ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ថៃ និងវៀតណាម តាមរយៈនោះ បង្ហាញពីសមិទ្ធផលក្នុងការធ្វើនវានុវត្តន៍លើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ៕

បកប្រែដោយ Thuy Anh