ជាស្រុកមួយនៅតំបន់ភ្នំខេត្ត Yen Bai ដែលមានប្រជាជនជិត ៥០% ជាជនជាតិភាគតិច ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ស្រុក Van Yen បានអនុវត្តប្រកបដោយប្រសិទ្ធភាពនូវសេចក្ដីសម្រេចចិត្ដ និងគោលនយោបាយកាត់បន្ថយភាពក្រីក្រ ដោយផ្ដោតលើការផ្លាស់ប្តូរវិធីសាស្រ្តផលិតកម្ម កសាងនិងអភិវឌ្ឍទម្រង់សហករណ៍ ដើម្បីបង្កើតផ្នត់គំនិតសេដ្ឋកិច្ចក្នុងផលិតកម្មកសិកម្ម អភិវឌ្ឍវិស័យកសិកម្មដែលភ្ជាប់ជាមួយទេសចរណ៍ដើម្បីជួយប្រជាជនឱ្យរួចផុតពីភាពក្រីក្របន្តិចម្តងៗ។ លោក Pham Trung Kien អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក Van Yen បានឲ្យដឹងថា៖ “នាពេលថ្មីៗនេះ ស្រុក Van Yen តែងតែយកចិត្តទុកដាក់ និងចលនាអង្គភាព និងបុគ្គលបង្កើតអាជីវកម្មថ្មី ក៏ដូចជាក្រុមសហករណ៍។ យើងខ្ញុំកំណត់ នេះជាលក្ខណៈវិនិច្ឆ័យសំខាន់មួយក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនៅមូលដ្ឋាន។ គិតមកទល់ពេលនេះ ស្រុក Van Yen មានសហករណ៍ចំនួន ១២១ ដែលមានសមាជិកជាង ៤,២០០ នាក់។ ទុនចុះបញ្ជីសរុបជាង ៤០៦ ពាន់លានដុង។ សហករណ៍ប្រតិបត្តិការក្នុងវិស័យជាច្រើនដោយភ្ជាប់គ្រួសារកសិកររាប់ពាន់គ្រួសារក្នុងការផលិត រួមចំណែកកាត់បន្ថយភាពក្រីក្រប្រកបដោយនិរន្តរភាព។

leftcenterrightdel
រូបថតឧទាហរណ៍ 

នៅឃុំ An Thinh សហករណ៍សេវាកម្មកសិកម្ម Huynh Phat ត្រូវបានបង្កើតឡើងជាផ្លូវការក្នុងឆ្នាំ ២០១៨ មានសមាជិកចំនួន ៧ នាក់ ដោយលោក Nguyen Van Huynh ជនជាតិ Tay ធ្វើជានាយក។ សហករណ៍សេវាកម្មកសិកម្ម Huynh Phat បានផលិតចង្ក្រានដុតអុសក្តៅ និងត្រជាក់ ឡចំហាយ ម៉ាស៊ីនចំរោះប្រេងសំខាន់ៗ ម៉ាស៊ីនច្រូតស្រូវមិនប្រើម៉ូទ័រ...។

លោក Nguyen Van Huynh បានឲ្យដឹងថា៖ “នៅពេលបង្កើតសហករណ៍ យើងជួបប្រទះការលំបាកជាច្រើន ជាពិសេសការស្រាវជ្រាវផលិតផលថ្មីៗ ដើម្បីលក់ទៅកាន់ទីផ្សារ។ យ៉ាងណាក៏ដោយ ដោយការខិតខំប្រឹងប្រែងរួមរបស់សមាជិក រហូតមកដល់ពេលនេះ សហករណ៍សេវាកម្មកសិកម្ម Huynh Phat មានដេប៉ូចំនួន ៤៤ នៅខេត្តភ្នំភាគខាងជើង មិនត្រឹមតែបង្កើតការងារដល់សមាជិកសហករណ៍ប៉ុណ្ណោះទេ ថែមទាំងនាំមកនូវប្រាក់ចំណូលស្ថិរភាពដល់ប្រជាជននៅមូលដ្ឋាន កម្មករផងដែរ។ ទន្ទឹមនឹងនោះ យើងសម្របសម្រួលជាទៀងទាត់ជាមួយសមាគមនារី និងសហភាពយុវជនរៀបចំវគ្គហ្វឹកហាត់ ផ្លាស់ប្តូរនិងបណ្តុះបណ្តាលវិជ្ជាជីវៈដល់និយោជិតនៅសហករណ៍”។

នៅឃុំ Dai Son ដែលភាគច្រើនជាជនជាតិភាគតិចរស់នៅ ការអភិវឌ្ឍរបស់សហករណ៍បានជួយឃុំនៅតំបន់ភ្នំកាន់តែផ្លាស់ថ្មី។ ដោយឃើញពីអត្ថប្រយោជន៍ពីដើមឈើអែម លោក Ly Hai ជាជនជាតិ Dao បានបង្កើតសហករណ៍ Binh An  ដើម្បីទិញ និងកែច្នៃសំបកដើមឈើអែម។

សមាជិកសហករណ៍ Binh An ភាគច្រើនជាជនជាតិភាគតិចដែលរស់នៅក្នុងស្រុក ពួកគេបង្កើតផែនការនិងចូលរួមក្នុងការផលិតដើមឈើអែម។ លោក Ly Hai ឲ្យដឹងថា៖ "ដោយឃើញថា ស្រុក Van Yen គឺជាស្រុកមួយដែលមានទំហំដាំដើមឈើអែមធំបំផុតនៅក្នុងខេត្ត Yen Bai និងមានគុណភាពឈើអែមល្អ យើងខ្ញុំបានសម្រេចចិត្តបង្កើតសហករណ៍ដើម្បីទិញ និងផលិតផលិតផលពីដើមឈើអែម។ រហូតមកដល់ពេលនេះ សហករណ៍បានបង្កើតការងារ និងប្រាក់ចំណូលស្ថិរភាពសម្រាប់ពលករជនជាតិភាគតិចដែលជួយគ្រួសាររាប់ពាន់នាក់ រួចផុតពីភាពក្រីក្របន្តិចម្តងៗ"។ ក្រៅពីផលិតផលពីដើមឈើអែម នៅក្នុងស្រុកនៅមានប្រភពរុក្ខជាតិឱសថដ៏សម្បូរបែបនិងឱសថកម្រជាច្រើន សហករណ៍ Binh An បានផលិតផលិតផលពីឱសថបុរាណ និងប្រពៃណីរបស់ជនជាតិ Dao ក្រហម។ ឱសថនីមួយៗអាចផលិតពីឱសថរាប់សិប ឬ រាប់រយមុខ អាស្រ័យហេតុនេះបង្កើតរបរចិញ្ចឹមជីវិតសម្រាប់ប្រជាជន។

អាចបញ្ជាក់បានថា ការអភិវឌ្ឍសហករណ៍នៅស្រុក Van Yen បានរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើតឱកាសសម្រាប់ជនជាតិភាគតិចមានរបរចិញ្ចឹមជីវិតដើម្បីរួចផុតពីភាពក្រីក្រ និងកសាងជីវភាពកាន់តែល្អប្រសើរ៕

បកប្រែដោយ Pham Diep