ពេលជួបកងទ័ព Trung លោក A Tri បាននិយាយភ្លាមៗថា៖

- ពីម្សិលមិញ ខ្ញុំបានទៅប្រជុំនៅឃុំ អំពីការកសាងជនបទថ្មី។ ព្រឹកមិញនេះផ្សព្វផ្សាយនូវខ្លឹមសារនៃកិច្ចប្រជុំដល់ប្រជាពលរដ្ឋ គឺប្រជាពលរដ្ឋទាំងមូលអនុវត្តតាមពាក្យស្លោក “កសាងជីវិតវប្បធម៌ គឺជាការទទួលខុសត្រូវរបស់មនុស្សគ្រប់គ្នា”។ ប៉ុន្តែប្រជាពលរដ្ឋបានសួរខ្ញុំថា៖ “កម្មាភិបាលប្រាប់យើងឲ្យកសាងជីវិតវប្បធម៌ តើជាក់ស្តែងគឺយើងត្រូវតែធ្វើអ្វី?

- តើលោក A Tri ឆ្លើយបងប្អូនយ៉ាងណាទៅ?

- ខ្ញុំមិនប្រាកដអំពីរឿងនេះទេ។ ខ្ញុំគ្រាន់តែគិតថា ដើម្បីរស់យើងត្រូវការអាហារ សំលៀកបំពាក់... ហើយជីវិតវប្បធម៌ទាមទារចេះអក្សរ...

- អញ្ចឹងសូមលោកបង A Tri ស្តាប់ការពន្យល់របស់កងទ័ពណាស់។ ការនិយាយថា "កសាងជីវិតវប្បធម៌" គឺជារឿងនិយាយទូទៅ។ និយាយឱ្យងាយយល់គឺយើងចលនាឱ្យឲ្យសាងអំពើល្អ ជៀសវាងរឿងអាក្រក់ ហើយកសាងភូមិឱ្យសម្បូរសប្បាយ និងអរិយធម៌។ ឧទាហរណ៍៖ កុំស្តាប់ មិនធ្វើតាម កុំជឿមនុស្សអាក្រក់ ដែលផ្សាយឃោសនាបំភ្លៃ បង្ខូចកេរ្តិ៍ឈ្មោះបក្ស និងរដ្ឋ ហើយប៉ុនប៉ងបំបែកបំបាក់ចំណងសាមគ្គីជាតិ។ អនុវត្តវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្នុងផលិតកម្ម និងការចិញ្ចឹមសត្វដើម្បីបង្កើនប្រាក់ចំណូល។ យកចិត្តទុកដាក់ជាពិសេសលើការកសាងសាមគ្គីភាព របៀបរស់នៅសន្សំសំចៃ និងអនាម័យ រួមគ្នាថែរក្សាភូមិបៃតង ស្អាតស្អំ និងកក់ក្តៅដោយក្តីស្រលាញ់របស់មនុស្ស និងមនុស្ស...

leftcenterrightdel
រូបជាឧទាហរណ៍

ស្តាប់ហើយលោកThao A Tri រំភើបខ្លាំងណាស់៖

- អញ្ចឹងខ្ញុំនឹងសរសេរពាក្យស្លោកនៅក្នុងភូមិថា៖ “អ្នកភូមិយើងរស់នៅដោយសាមគ្គីភាព សន្សំសំចៃ កុំនិយាយអាក្រក់ កុំលេងល្បែងស៊ីសង កុំវាយប្រពន្ធ”។ ខ្ញុំចង់ឲ្យទង្វើអាក្រក់ ៤ យ៉ាងដែលមានក្នុងភូមិត្រូវតែបាត់ទៅ។ តើបងកងទ័ព Trung ពិចារណា TO សរសេរបែបនោះបានឫ?

- ខ្លឹមសារនៃពាក្យស្លោករបស់បង A Tri គឺត្រឹមត្រូវហើយ ប៉ុន្តែខ្ញុំសួរថា តើបុរសនៅភូមិ Pe នៅតែវាយប្រពន្ធឬ?

- ជាការពិតណាស់នៅភូមិ Pe មិនមែនបុរសទាំងអស់វាយប្រពន្ធទេ។ មានតែមនុស្សប៉ុន្មាននាក់ទេដែលឱ្យតែស្រវឹងគឺវាយប្រពន្ធហើយ។

- អញ្ចឹងបង A Tri គួរសរសេរថា "ភូមិ Pe អនុវត្ត ៤ ពុំគឺ៖ ពុំនិយាយអាក្រក់ ពុំជេរប្រមាថ ពុំលេងល្បែងស៊ីសង ពុំផឹកស្រាស្រវឹង"; "វាយប្រពន្ធ វាយកូន និងលេងល្បែង សុទ្ធតែជាទង្វើអាក្រក់"...

លោក Thao A Tri ប្រុងត្រឡប់មកវិញហើយ ប៉ុន្តែរំពេចនោះនឹកឃើញរឿងមួយក៏បន្តសួរកងទ័ព Trung ថា ៖

- ភូមិខ្ញុំមានអា Pua ម្នាក់នេះមានទូរសព្ទដៃ។ ដោយសារមានទូរស័ព្ទដៃ វាដឹងរឿងជាច្រើន។ មានពេលខ្លះវាសួរខ្ញុំ តែខ្ញុំក៏មិនដឹងឆ្លើយវាយ៉ាងណា។

- បង A Tri សូមប្រាប់ខ្ញុំឱ្យជាក់លាក់?

- មានពេលមួយវាសួរថា ថ្ងៃទី ៤ តុលា គឺជាទិវាប្រជាជនទាំងមូលបង្ការ និងពន្លត់អគ្គីភ័យ ដូច្នេះតើថ្ងៃផ្សេងៗទៀតចាំបាច់បង្ការអគ្គីភ័យឬ? វាជក់បារីច្រើនជាងគេក្នុងភូមិ។ ខ្ញុំបានណែនាំឲ្យកាត់បន្ថយតែវាមិនព្រមទេ វាថាមានតែថ្ងៃទី៣១ ឧសភា ជាទិវាពិភពលោកមិនជក់បារី។ ថ្ងៃផ្សេងទៀតនៅតែជក់បារីបានធម្មតា...

បងកងទ័ព Trung បានពន្យល់ថា៖

- បង A Tri! ច្បាប់ស្តីពីការបង្ការ និងពន្លត់អគ្គិភ័យបានកំណត់ថា ថ្ងៃទី៤ ខែតុលា ជារៀងរាល់ឆ្នាំ គឺជាទិវាប្រជាជនទាំងមូលបង្ការ និងពន្លត់អគ្គិភ័យ ដើម្បីរំលឹកដល់ប្រជាពលរដ្ឋទាំងអស់យល់អំពីការទទួលខុសត្រូវខ្ពស់របស់ខ្លួន ក្នុងការបង្ការ និងពន្លត់អគ្គិភ័យ ដើម្បីអនុវត្តសកម្មភាពបង្ការ និងពន្លត់អគ្គិភ័យ។ ដូចគ្នានេះដែរ ការយកថ្ងៃទី ៣១ ឧសភា ជារៀងរាល់ឆ្នាំ ជាទិវាពិភពលោកគ្មានថ្នាំជក់ មានគោលបំណងបង្កើត និងលើកទឹកចិត្តឱ្យក្នុងរយៈពេល ២៤ ម៉ោងដោយគ្មានផ្សែងបារីលើសកល ទន្ទឹមនឹងនោះក៏ទាក់ទាញការយកចិត្តទុកដាក់របស់សហគមន៍ចំពោះផលប៉ះពាល់ដ៏គ្រោះថ្នាក់នៃផ្សែងបារី ដែលបង្កគ្រោះថ្នាក់ដល់សុខភាពមនុស្ស...

- A Tri យល់ហើយ! ទិវាទាំងនោះគឺចង់ក្រើនរំលឹកដល់មនុស្សគ្រប់គ្នាឱ្យចងចាំ និងអនុវត្តឱ្យបានទៀងទាត់ និងឱ្យបានហ្មត់ចត់ជាងនេះទៅទៀតនូវការការពារ និងពន្លត់អគ្គីភ័យ ក៏ដូចជាការមិនជក់បារី រួមចំណែកការពារអាយុជីវិតមនុស្ស និងការកសាងប្រទេសឱ្យសម្បូរធូធារ និងស្រស់ស្អាត។ ខ្ញុំនឹងពន្យល់បែបនេះដើម្បីឲ្យអា Pua វាយល់!

ត្រឡប់មកភូមិវិញ លោក Thao A Tri កាន់តែកោតសរសើរ និងស្រឡាញ់កងទ័ពការពារព្រំដែនថែមទៀត។ ពួកគេមានចំណេះដឹងច្រើនណាស់៕

បកប្រែដោយ Minh Trung