ជាមួយនិងប្រព័ន្ធនៃសាលាជនជាតិអន្តេវាសិករីកចម្រើន បានបង្កើតលក្ខខណ្ឌអំណោយផលដល់សិស្សជនជាតិភាគតិច សិស្សានុសិស្សនៅតំបន់ឆ្ងាយដាច់ស្រយាល និងជាពិសេសតំបន់មានជីវភាពរស់នៅពិបាកឱ្យមានលក្ខខណ្ឌសិក្សាល្អប្រសើរ បង្កើតបានជាប្រភពកម្មាភិបាលសម្រាប់តំបន់មូលដ្ឋាន។

leftcenterrightdel
សកម្មភាពក្រៅកម្មវិធីសិក្សារបស់សិស្សានុសិស្សនៅអនុវិទ្យាល័យជនជាតិអន្តេវាសិក ស្រុក Ke Sach ខេត្ត Soc Trang។

ការអនុវត្តគម្រោងទី៥ (អភិវឌ្ឍន៍ការអប់រំ និងបណ្តុះបណ្តាល លើកកំពស់គុណភាពធនធានមនុស្ស) ក្រោមកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាល ២០២១-២០៣០; ដំណាក់កាលទី ១ ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៥ (កម្មវិធី ១៧១៩) ចាប់ពីឆ្នាំ ២០២១ ដល់បច្ចុប្បន្ន ខេត្ត Soc Trang ត្រូវបានបែងចែកទុនជិត ១៩៤ ពាន់លានដុង ចូលរួមចំណែកក្នុងការបំពេញបន្ថែមនិងកែលម្អបរិក្ខារ និងឧបករណ៍បង្រៀនសម្រាប់សាលាបណ្ដុះបណ្ដាលជនជាតិមួយចំនួនក្នុងខេត្ត។ មកដល់បច្ចុប្បន្ននៅស្រុក Ke Sach, Chau Thanh, My Xuyen, Long Phu និង Thanh Tri មានសាលាជនជាតិភាគតិចចំនួន ៧ ត្រូវបានបណ្តាក់ទុនឱ្យជួសជុល និងកែលម្អសម្ភារៈបរិក្ខារដើម្បីបំពេញតម្រូវការនៃការបង្រៀន និងរៀនបានល្អដោយមានទុនវិនិយោគលើការសាងសង់ជាមូលដ្ឋាន ចំណាយប្រហែល ១២២ ពាន់លានដុង។

កាលពីមុន គ្រឿងបរិក្ខាររបស់សាលាអនុវិទ្យាល័យជនជាតិអន្តេវាសិក Chau Thanh មានជួបការលំបាកខ្លាំងណាស់ មិនបានធានាការបង្រៀន ការរៀន និងជីវភាពរស់នៅរបស់គ្រូ អ្នកគ្រូ និងសិស្សរបស់សាលានោះទេ។ ទោះបីជាយ៉ាងណាក៏ដោយ ចាប់ពីឆ្នាំ ២០២២ តទៅ ដោយសារដើមទុននៃកម្មវិធី ១៧១៩ សាលានឹងត្រូវវិនិយោគលើសម្ភារៈបរិក្ខារ និងឧបករណ៍សម្រាប់បម្រើការបង្រៀន ដូច្នេះគុណភាពនៃការអប់រំនឹងកាន់តែប្រសើរឡើង។ ជាពិសេសក្នុងឆ្នាំសិក្សាឆ្នាំ ២០២៣-២០២៤ សាលាបានបណ្តាក់ទុនជិត ៨ ពាន់លានដុង ដើម្បីធ្វើឱ្យប្រសើរឡើងនូវបរិក្ខារធំទូលាយ និងទិញឧបករណ៍ដើម្បីធានាដល់ការបង្រៀន ការស្នាក់នៅ ការហូបចុក និងរាល់សកម្មភាពរបស់ទាំងគ្រូ និងសិស្សរបស់សាលា។

លោកគ្រូ Do Van Nol នាយកសាលាអនុវិទ្យាល័យជនជាតិអន្តេវាសិក Chau Thanh បានមានប្រសាសន៍ថា៖ “ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ សាលាបានសហការយ៉ាងជិតស្និទ្ធជាមួយឃុំ និងទីប្រជុំជនដែលមានសិស្សចូលរៀននៅសាលា និងក្រុមតំណាងមាតាបិតាសិស្ស អនុវត្តភារកិច្ច និងរាល់ដំណោះស្រាយប្រកបដោយប្រសិទ្ធភាព ដើម្បីកែលម្អលើកកម្ពស់គុណភាពនៃការអប់រំ។ មិនត្រឹមតែចាប់អារម្មណ៍លើការបង្រៀនចំណេះដឹងប៉ុណ្ណោះទេ សាលាក៏បានយកចិត្តទុកដាក់ជាពិសេសទៅលើការលត់ដំការបង្កើតបុគ្គលិកលក្ខណៈរបស់សិស្ស តាមរយៈបណ្តាសកម្មភាពវប្បធម៌ សិល្បៈ ការអប់រំកាយ កីឡា និងសកម្មភាពកម្សាន្តដ៏មានប្រយោជន៍ផ្សេងៗ។

យោងតាមលោក Chau Tuan Hong ប្រធានមន្ទីរអប់រំ និងបណ្តុះបណ្តាលខេត្ត Soc Trang នាពេលថ្មីៗនេះ សាលារៀនជនជាតិអន្តេវាសិក បានខិតខំប្រឹងប្រែងក្នុងការថែទាំបីបាច់ ចិញ្ចឹម និងគ្រប់គ្រងសិស្សានុសិស្សជនជាតិអន្តេវាសិក ធានាលក្ខខណ្ឌសម្រាប់ប្អូនៗក្នុងការសិក្សា ហូបចុក រស់នៅដោយសុវត្ថិភាពនៅសាលា។ ជាពិសេស សាលារៀនក៏អនុវត្តយ៉ាងម៉ឺងម៉ាត់ និងពេញលេញនូវរបប និងគោលនយោបាយសម្រាប់គ្រូបង្រៀន និងការបណ្ដុះបណ្ដាលសិស្សជនជាតិភាគតិចផងដែរ។ សាលារៀនផ្តោតលើសកម្មភាពច្នៃប្រឌិត ចលនាវប្បធម៌ សិល្បៈ ការអប់រំកាយ និងកីឡា ការអប់រំវប្បធម៌ប្រពៃណី ការយល់ដឹងនៃការរក្សា និងលើកកម្ពស់អត្តសញ្ញាណវប្បធម៌ជាតិ ការណែនាំសិស្សឱ្យស្គាល់តម្លៃល្អរបស់ជាតិ។

ដើម្បីបន្តលើកកំពស់គុណភាពនៃការបង្រៀន និងរៀនរបស់សិស្សានុសិស្សជនជាតិភាគតិច នាពេលខាងមុខខេត្ត Soc Trang កំណត់អនុវត្តគោលនយោបាយប្រកបដោយភាពស៊ីសង្វាក់គ្នា ដោយផ្តល់អាទិភាពលើការវិនិយោគលើការអភិវឌ្ឍន៍វិស័យអប់រំ លើកកំពស់គុណភាពបង្រៀន និងសិក្សានៅសាលាជនជាតិអន្តេវាសិក និងតំបន់ជាច្រើនដែលនៅជួបការលំបាក ដើម្បីបង្រួមគម្លាតគុណភាពអប់រំរវាងតំបន់ជនជាតិអន្តេវាសិក តំបន់ជនបទជាមួយតំបន់ប្រជុំជន។ ខិតខំឱ្យមានសាលាជនជាតិអន្តេវាសិកក្នុងខេត្តឱ្យបាន ១០០% ស្របតាមស្តង់ដារជាតិនៅឆ្នាំ២០២៥ ៕

បកប្រែដោយ Minh Trung