ហើយសប្បាយជាងនេះទៅទៀតគឺដំណើរកម្សាន្តនេះត្រូវបានរៀបចំឡើងដោយឥតគិតថ្លៃសម្រាប់មនុស្សចាស់។ ដោយបានឮ ព័ត៌មាននោះ មនុស្សជាច្រើនបានចុះឈ្មោះចូលរួម។

លោកស្រី Phong បានចំណាយពេលពេញមួយសប្តាហ៍ដើម្បីត្រៀមរៀបចំ គាត់មិនបានទៅណាយូរមកហើយ។ មិនមែនដោយសារតែគ្រួសារក្រីក្រទេដែលដោយគាត់ពុលឡាន ដូច្នេះហើយគាត់មិនចង់ធ្វើដំណើរឆ្ងាយដោយឡានទេ។ ឆ្លៀតក្នុងឱកាសនេះ មនុស្សជាច្រើននៅក្នុងភូមិបានទៅជុំគ្នា ហើយបានស្តាប់តំណាងអាជីវកម្មលើកទឹកចិត្ដ  ដូច្នេះហើយគាត់ក៏សម្រេចចិត្តនឹងធ្វើដំណើរកម្សាន្ត។ ពេលគាត់និយាយជាមួយក្រុមគ្រួសារ កូនគាត់សួរថា ៖

leftcenterrightdel
រូបថតឧទាហរណ៍៖ vnanet.vn

- ក្នុងគ្រាសេដ្ឋកិច្ចជួបការលំបាក បែរជាមានអាជីវកម្មអញ្ជើញទៅលេងកំសាន្ដដោយឥតគិតថ្លៃទេ?

- ឆា ម៉ែឮថា អាជីវកម្មជួយឧបត្ថម្ភមនុស្សចាស់ទៅលេងតំបន់ទេសចរណ៍ និងណែនាំអំពីខ្នាតអាជីវកម្មរបស់ក្រុមហ៊ុន។

ឮដូច្នេះ ប្តីរបស់គាត់បានចំអកភ្លាមៗថា៖

- បើមិនប្រយ័ត្ន គេលក់ទៅបរទេស!

- អូ សុទ្ធតែមុស្សចាស់ ជើងទន់ខ្សោយ ធ្មេញរលុងបែបនេះ ទោះបីឲ្យទៅគេក៏គ្មានអ្នកណាយកទេ។  ដើរលេងម្ដងឲ្យស្គាល់ទីនេះទីនោះ។

មកដល់ថ្ងៃទៅលេងកំសាន្ដ ឡាន ៣ គ្រឿង បានមកដល់ភូមិទាំងពីព្រលឹម។ លោកស្រី Phong   និងមនុស្សចាស់ជាច្រើននៅក្នុងភូមិបាននាំគ្នាទៅលេងកំសាន្ដក្នុងក្ដីសប្បាយរីករាយយ៉ាងខ្លាំង  សំឡេងសើចបានបន្លឺឡើង។ រថយន្តដឹកអ្នកទាំងអស់គ្នាទៅកន្លែងមួយចំនួនក្នុងខេត្តជិតខាង។ ជិតម៉ោងថ្ងៃត្រង់ ក្រុមបានឈប់សម្រាកនៅភោជនីយដ្ឋានមួយ ហើយអាហារថ្ងៃត្រង់ទាំងអស់ត្រូវបានផ្តល់ជូនដោយឥតគិតថ្លៃ។ បន្ទាប់ពីហូបបាយចប់ ស្រាប់តែបុគ្គលិកម្នាក់របស់អាជីវកម្មបានពិគ្រោះ សុខភាពនិងវិធានការបង្ការជំងឺចាស់ជរា។ ដើម្បីកែលម្អសុខភាព បុគ្គលិកនេះណែនាំប្រើផលិតផលទឹកដោះគោរបស់ក្រុមហ៊ុន។ ដូច្នោះហើយ ក្រុមហ៊ុននឹងបញ្ចុះតម្លៃ ហើយអ្នកដែលទិញច្រើនក៏នឹងទទួលបានអំណោយផងដែរ។

ដោយយល់ឃើញច្បាស់ពីផ្លូវចិត្ដមនុស្សចាស់ ទោះបីផលិតផលនីមួយៗមានតម្លៃប៉ុន្មានសែនដុងក៏ដោយ ប៉ុន្ដែពេលមានមនុស្សម្នាក់ទិញក៏អ្នកផ្សេងទិញដែរ អ្នកដែលមានលុយតិចក៏ខ្ចីពីអ្នកផ្សេងមានលុយច្រើនទិញផលិតផល។ ពេលរសៀលត្រឡប់មកភូមិវិញ លោកស្រី Phong យួរទឹកដោះគោជាច្រើនថង់ក្នុងដៃ។ ពេលចូលដល់ផ្ទះភ្លាម គាត់ប្រាប់កូនទាំងក្ដីរំភើបចិត្តថា៖

- គាត់ថា ពិតជាការចេញទៅក្រៅទើបស្គាល់បានច្រើន ហើយថែមទាំងមានទឹកដោះគោដើម្បីបង្កើនសុខភាព។

ឮម្តាយនិយាយបែបនេះ ភ្លាមៗកូនប្រុសក៏ឆែកមើលផលិតផលនោះរួចក៏ចូលទៅមើលព័ត៌មានតាមអ៊ីនធឺណេត រកមិនឃើញម៉ាកផលិតផលនោះទេ គ្រាន់តែឃើញការព្រមានទិញផលិតផលទឹកដោះគោក្លែងក្លាយ គ្មានគុណភាព និងល្បិចបោកប្រាស់ដោយ "ដំណើរទេសចរណ៍ឥតគិតថ្លៃ " ។ នៅពេលនេះ  លោកស្រី Phong ទើបមើលឃើញថា គាត់បានទិញផលិតផលក្លែងក្លាយ។

ដោយយល់ឃើញផ្លូវចិត្ដមនុស្សចាស់ខ្លាចមានជំងឺ  និងតំបន់ភ្នំកង្វះព័ត៌មាន អ្នកលក់ផលិតផលក្លែងក្លាយបានរៀបចំដំណើរទេសចរណ៍ "ឥតគិតថ្លៃ" ដើម្បីលក់ផលិតផលដែលមិនស្គាល់ប្រភពដើមក្នុងតម្លៃខ្ពស់។ លោកស្រី Phong មិនបានដឹងពីគុណភាពពិតនៃទឹកដោះនោះ គាត់បារម្ភថា បើគាត់ផឹកវានឹងកើតជំងឺ ដូច្នេះគាត់បានសម្រេចចិត្ដបោះចោលតែម្ដង។ គាត់ប្រាប់ខ្លួនឯងថា ចាប់ពីពេលនេះតទៅនឹងបង្កើនការប្រុងប្រយ័ត្នជាងមុន ហើយមិនរងការចាញ់បោកគេទៀតទេ…៕

បកប្រែដោយ Pham Diep