កាលពីមុន ដើម្បីមានទឹកប្រើប្រាស់ប្រចាំថ្ងៃ ប្រជាជននៅភូមិ Na Luong ឃុំ Luc Hon ស្រុក Binh Lieu ត្រូវទៅយកទឹកពីជ្រោះមកប្រើប្រាស់នៅរដូវប្រាំង ភូមិតែងតែជួបការខ្វះទឹកជានិច្ច។ ចាប់តាំងពីឆ្នាំ ២០១៧ មក ភូមិ Na Luong ត្រូវបានស្រុក Binh Lieu វិនិយោគសាងសង់សំណង់ផ្គត់ផ្គង់ទឹកប្រើប្រាស់សហគមន៍ ដោយចំណាយថវិកាជាង ១.២ ពាន់លានដុង។ សំណង់នេះរួមមានអាងចម្រោះទឹក អាងស្តុកទឹក និងបំពង់បង្ហូរទឹកត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការពីឆ្នាំ២០១៨ តាមរយៈនោះផ្គត់ផ្គង់ទឹកប្រើប្រាស់ដល់គ្រួសារចំនួន ៧៨ ក្នុងភូមិ។ ដោយមានសំណង់ផ្គត់ផ្គង់ទឹកប្រើប្រាស់សហគមន៍ គ្រួសារភាគច្រើននៅក្នុងភូមិ Na Luong អាចប្រើប្រាស់ទឹកដែលមានអនាម័យ ជាពិសេសគ្រួសារជាច្រើនក៏បានទិញធុងប្លាស្ទីកបន្ថែមដើម្បីឱ្យមានប្រភពទឹកប្រើប្រាស់គ្រប់គ្រាន់។

leftcenterrightdel
រូបថតឧទាហរណ៍៖ baotainguyenmoitruong.vn

លោក  Be Van Man ប្រជាពលរដ្ឋនៅភូមិ Na Luong បានឲ្យដឹងថា៖ “ដោយមានការយកចិត្ដទុកដាក់ពីអាជ្ញាធរក្នុងការវិនិយោគ​សាងសង់អាងទឹកស្អាតនៅក្នុងភូមិបានជួយឱ្យប្រជាពលរដ្ឋមានទឹកស្អាតប្រើប្រាស់។ យើងខ្ញុំសប្បាយចិត្តណាស់”។ ដើម្បីឲ្យប្រជាពលរដ្ឋមានទឹកស្អាតប្រើប្រាស់ ចាប់ពីឆ្នាំ ២០១៦ រហូតមកដល់បច្ចុប្បន្ននេះ ឃុំ Luc Hon បានវិនិយោគសាងសង់សំណង់ទឹកប្រើប្រាស់សហគមន៍ចំនួន ៧ ដោយមានតម្លៃសរុបជាង ១៨.៣ ពាន់លានដុង។ សំណង់ទាំងនេះបានដោះស្រាយបញ្ហាកង្វះទឹក និងទឹកគ្មានអនាម័យ ដោយហេតុនេះរួមចំណែកលើកកំពស់គុណភាពជីវភាពរស់នៅរបស់ប្រជាជននៅតំបន់ភ្នំនៅទីនេះ។

លោកស្រី Vi Thi Hoa លេខាគណៈកម្មាធិការបក្សឃុំ Luc Hon បានឲ្យដឹងថា៖ “ដើម្បីលើកកំពស់ប្រសិទ្ធភាពនៃសំណង់ទឹកប្រើប្រាស់សហគមន៍ក្នុងភូមិ គណៈកម្មាធិការបក្សបានបញ្ជាឲ្យបណ្ដាភូមិវិនិយោគ​សាងសង់សំណង់ត្រូវបង្កើតបទប្បញ្ញត្តិគ្រប់គ្រងដើម្បីប្រើប្រាស់។ តាមរយៈការត្រួតពិនិត្យ រហូតមកដល់ពេលនេះ គ្រួសារនីមួយៗ​នៅក្នុងភូមិបានលើកកម្ពស់ការទទួលខុសត្រូវក្នុងការប្រើប្រាស់ទឹកសហគមន៍។  អាចនិយាយបានថា សំណង់នេះមានប្រសិទ្ធភាព និងធានាបាននូវការផ្គត់ផ្គង់ទឹកស្អាតគ្រប់គ្រាន់សម្រាប់ប្រជាពលរដ្ឋ”។

មិនត្រឹមតែនៅឃុំ Luc Hon ប៉ុណ្ណោះទេ ថែមទាំងក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ប្រជាជននៅភូមិដាច់ស្រយាលផ្សេងទៀតនៃស្រុក Binh Lieu ក៏ទទួលបានការយកចិត្តទុកដាក់ពីគ្រប់លំដាប់ថ្នាក់ និងស្ថាប័នក្នុងការវិនិយោគសាងសង់សំណង់ទឹកប្រើប្រាស់​សហគមន៍។ ដូចភូមិ Phieng Sap កាលពីមុនគឺជាភូមិពិបាកពិសេសរបស់ឃុំ Dong Tam ស្រុក Binh Lieu។ ក្នុងភូមិមានគ្រួសារចំនួន ៨៣ គ្រួសារ ដែលមានប្រជាជនជាង ៣៣០ នាក់ ហើយភាគច្រើនជាជនជាតិ Dao។ កាលពីមុន ប្រជាពលរដ្ឋភាគច្រើននៅក្នុងភូមិ Phieng Sap ត្រូវប្រើប្រាស់ទឹកអណ្តូងដែលជីកដោយខ្លួនឯង ឬ យកទឹកពីអូរ ដែលមិនមានអនាម័យ។ ក្នុងឆ្នាំ ២០១៧ ភូមិ Phieng Sap ត្រូវបានជួយឧបត្ថម្ភសាងសង់អាងទឹកប្រើប្រាស់សហគមន៍ ដោយចំណាយថវិកាសរុបចំនួន ១៣១ លានដុងពីសហគមន៍។ សំណង់ដែលបានដាក់ឱ្យប្រើប្រាស់មិនត្រឹមតែផ្គត់ផ្គង់ទឹកដល់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ថែមទាំងផ្គត់ផ្គង់ដល់សាលាបឋមសិក្សា និងមត្តេយ្យសិក្សានៅក្នុងភូមិផងដែរ។

លោកគ្រូ Vi Thi Chong នៅសាលាមត្តេយ្យ Phieng Sap ឲ្យដឹងថា៖ “កាលពីមុន សាលាខ្វះទឹកប្រើប្រាស់ច្រើនណាស់ ហើយអ្នកគ្រូត្រូវទៅសុំទឹកពីផ្ទះប្រជាពលរដ្ឋដើម្បីឲ្យក្មួយៗប្រើប្រាស់។ ចាប់ពីពេលមានសំណង់ទឹកប្រើប្រាស់សហគមន៍បានជួយក្មួយៗមានទឹកស្អាតប្រើប្រាស់ ដោយហេតុនេះ ជួយលើកកម្ពស់គុណភាពអប់រំ”។

ពីមូលដ្ឋានមួយដែលនៅតែប្រឈមមុខនឹងការលំបាកជាច្រើនសម្រាប់ទឹកប្រើប្រាស់ រហូតមកដល់ពេលនេះ ស្រុក Binh Lieu ចំនួនប្រជាជន ១០០% មានទឹកស្អាតប្រើប្រាស់។ អាចមើលឃើញថា សំណង់ទឹកប្រើប្រាស់សហគមន៍ត្រូវបានសាងសង់នៅតំបន់ជនជាតិភាគតិចក្នុងស្រុក Binh Lieu មានប្រសិទ្ធភាព បំពេញតម្រូវការបន្ទាន់របស់ប្រជាជន៕

បកប្រែដោយ Pham Diep