ចម្លើយ៖ ប្រការ ៦ មាត្រា ៤ នៃអនុក្រឹត្យលេខ ០៥/២០១១/ND-CP ចុះថ្ងៃទី ១៤ ខែ មករា ឆ្នាំ ២០១១ របស់រដ្ឋាភិបាលស្តីពីកិច្ចការជនជាតិបានចែងថា ជនជាតិភាគតិចជួបការលំបាកខ្លាំងជាជនជាតិមានលក្ខណ្ឌសេដ្ឋកិច្ច-សង្គមជួបការលំបាកខ្លាំងតាមលក្ខណៈវិនិច្ឆ័យ ៣ ដូចខាងក្រោម៖

leftcenterrightdel
រូបថតឧទាហរណ៍

ក) អត្រាគ្រួសារក្រីក្រនៅក្នុងភូមិមានលើសពី ៥០% បើប្រៀបធៀបទៅនឹងអត្រាគ្រួសារក្រីក្រនៅទូទាំងប្រទេស។

ខ) សូចនាករអភិវឌ្ឍន៍នៃការអប់រំ-បណ្តុះបណ្តាល សុខភាពសាធារណៈ និងគុណភាពប្រជាជនគឺទាបជាង ៣០% បើប្រៀបធៀបទៅនឹងកម្រិតមធ្យមរបស់ទូទាំងប្រទេស។

គ) ហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេសសំខាន់ៗដែលមានគុណភាពទាបដែលទើបឆ្លើយតបកម្រិតអប្បបរមាសម្រាប់ការបម្រើជីវភាពរស់នៅប្រចាំថ្ងៃ៕

បកប្រែដោយ Pham Diep