ចំលើយ៖ បញ្ហាដែលអ្នកបានសួរមានចែងក្នុងប្រការ ១១ នៃសារាចរណែនាំលេខ 23/2023/TT-BGDDT របស់រដ្ឋមន្ត្រីក្រសួងអប់រំ និងបណ្តុះបណ្តាល ដូចខាងក្រោម៖

១. រយៈពេលនិងពេលវេលា៖ រយៈពេលមិនលើសពី ៨០ មេរៀន (មេរៀននីមួយៗមានរយៈពេល ៣៥ នាទី) ហើយអតិបរមាមួយខែនៅកំឡុងវិស្សមកាល មុនពេលកុមារចូលរៀននៅថ្នាក់ទី១។ មូលដ្ឋាន និងសាលារៀនអាចរៀបចំពេលវេលា និងរយៈពេលឲ្យបានសមស្រប និងមានប្រសិទ្ធភាព។

២. ពេលវេលាបង្រៀន៖ អាស្រ័យលើលក្ខខណ្ឌនៃថ្នាក់រៀន លោកគ្រូ អ្នកគ្រូ កុមារ និងលក្ខណៈនៅតាមមូលដ្ឋាននីមួយៗ នាយកសាលា និងស្ថាប័នជំនាញ បង្កើតផែនការជាក់ស្ដែងស្ដីពីការបង្រៀន និងរៀនភាសាវៀតណាម សម្រាប់កុមារជនជាតិភាគតិច មុននឹងចូលរៀនថ្នាក់ទី១ ឲ្យសមស្រប និងមានប្រសិទ្ធភាព។

៣. ដោយផ្អែកលើតម្រូវការ គោលដៅ និងផែនការស្តីពីការបង្រៀនភាសាវៀតណាមសម្រាប់កុមារជនជាតិភាគតិចមុននឹងចូលរៀនថ្នាក់ទី១ គ្រូបង្រៀនរៀបចំផែនការបង្រៀនឲ្យសមស្របទៅនឹងស្ថានភាពជាក់ស្តែង ដើម្បីដាក់ជូននាយកសាលាអនុម័តមុនពេលអនុវត្ត។

leftcenterrightdel
រូបថតឧទហរណ៍ (vnanet.vn)

* មិត្តអ្នកអាន H'Nhe នៅឃុំ Ea Tieu ស្រុក Cu Kuin ខេត្ត Dak Lak សួរថា៖ តើការដោះស្រាយបញ្ហាបំពានចំពោះអ្នករៀបចំការប្រឡងភាសាជនជាតិភាគតិចត្រូវបានកំណត់យ៉ាងដូចម្តេច?

ចម្លើយ៖ បញ្ហាដែលអ្នកបានសួរមានចែងក្នុងប្រការ ២ មាត្រា ១៣ នៃបទប្បញ្ញត្តិស្តីពីការរៀបចំការបង្រៀន ការប្រឡង និងការផ្តល់វិញ្ញាបនបត្រភាសាជនជាតិភាគតិច ដែលចេញរួមជាមួយសារាចរលេខ 36/2012/TT-BGDDT ចុះថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០១២ នៃរដ្ឋមន្ត្រីក្រសួងអប់រំ និងបណ្តុះបណ្តាល ដូចខាងក្រោម៖

ក) កម្មាភិបាល និងបុគ្គលិកដែលកំពុងចូលរួមការរៀបចំការប្រឡង ប្រសិនបើមានសកម្មភាពណាមួយខាងក្រោម អាស្រ័យលើលក្ខណៈ និងភាពធ្ងន់ធ្ងរនៃការរំលោភបំពាន នឹងត្រូវបានដោះស្រាយដោយយោងតាមបទប្បញ្ញត្តិបច្ចុប្បន្ន៖

- បែកធ្លាយវិញ្ញាសាប្រឡង

- អនុញ្ញាតឱ្យបេក្ខជនបន្លំ និងបំពានបទប្បញ្ញត្តិសម្រាប់បេក្ខជនប្រឡង

- ប្រាប់ចម្លើយឲ្យបេក្ខជនក្នុងរយៈពេលប្រឡង

- បាត់បង់វិញ្ញាសាប្រឡង

- ការស្រង់ពិន្ទុមានកំហុសជាច្រើនដែលនាំឲ្យមានការវាយតម្លៃមិនត្រឹមត្រូវ

- ផ្លាស់ប្តូរពិន្ទុប្រឡងរបស់បេក្ខជន

- បង្កើនពិន្ទុ បើធៀបនឹងលទ្ធផលតេស្ត។

ខ) អ្នកណាដែលមិនមែនជាកម្មាភិបាល ឬបុគ្គលិក ដែលកំពុងបំពេញការងាររៀបចំការប្រឡង ប្រសិនបើមានអំពើណាមួយខាងលើ អាស្រ័យទៅលើភាពធ្ងន់ធ្ងរនៃការរំលោភនោះ នឹងត្រូវចាត់ការតាមច្បាប់ស្តីពីការងារ ការបំពានផ្នែករដ្ឋបាល និងច្បាប់ពាក់ព័ន្ធ៕

បកប្រែដោយ Thanh Cong