ចំលើយ៖ បញ្ហាដែលអ្នកសួរមានចែងក្នុងប្រការ ១ មាត្រា ៨ នៃបទបញ្ជាស្តីពីការរៀបចំការបង្រៀន ការប្រឡង និងការផ្ដល់វិញ្ញាបនបត្រភាសាជនជាតិភាគតិច ដែលភ្ជាប់ជាមួយនឹងសារាចរលេខ ៣៦/២០១២/TT-BGDDT ចុះថ្ងៃទី ២៤ តុលា ឆ្នាំ២០១២ របស់រដ្ឋមន្ត្រីក្រសួងអប់រំ និងបណ្តុះបណ្តាល ដូចខាងក្រោម៖

បេក្ខជនដែលមានពិន្ទុមធ្យមនៃការប្រឡងទាំងអស់គឺ ៥.០ ពិន្ទុឡើងទៅ ហើយគ្មានការប្រឡងណាមួយមានពិន្ទុតិចជាង ២.០ ពិន្ទុ នឹងត្រូវបានទទួលស្គាល់ថាបានឆ្លងកាត់ការប្រឡង និងទទួលបានវិញ្ញាបនបត្រ។

leftcenterrightdel
រូបថតឧទាហរណ៍ (baodantoc.vn)

អ្នករៀនភាសាជនជាតិភាគតិចត្រូវបានផ្តល់វិញ្ញាបនបត្ររួមមាន៖

ក) វិញ្ញាបនបត្របណ្តុះបណ្តាល និងបំប៉នគ្រូបង្រៀនភាសាជនជាតិភាគតិចត្រូវបានផ្ដល់ជូនអ្នកសិក្សាតាមកម្មវិធីបណ្តុះបណ្តាល និងបំប៉នគ្រូបង្រៀនភាសាជនជាតិភាគតិច ដែលភ្ជាប់ជាមួយសេចក្តីសម្រេចលេខ ០២/២០០៦/QD-BGD&ĐT ចុះថ្ងៃទី ២៤ ខែមករា ឆ្នាំ២០០៦ របស់រដ្ឋមន្ត្រីក្រសួងអប់រំ និងបណ្តុះបណ្តាល និងកម្មវិធីបណ្តុះបណ្តាល និងបំប៉នភាសាជនជាតិភាគតិចសម្រាប់គ្រូបង្រៀនភាសាជនជាតិភាគតិចដែលចេញដោយរដ្ឋមន្ត្រីក្រសួងអប់រំ និងបណ្តុះបណ្តាល។

ខ) វិញ្ញាបនបត្រភាសាជនជាតិភាគតិច ត្រូវបានផ្ដល់ជូនកម្មាភិបាល និងនិយោជិតដែលធ្វើការនៅតំបន់ភ្នំ និងតំបន់ជនជាតិភាគតិច សិក្សាតាមកម្មវិធីបង្រៀនភាសាជនជាតិភាគតិច ដែលភ្ជាប់ជាមួយសេចក្តីសម្រេចលេខ ០៣/២០០៦/QD-BGD-DT ចុះថ្ងៃទី ២៤ ខែមករា ឆ្នាំ២០០៦ របស់រដ្ឋមន្ត្រីក្រសួងអប់រំនិងបណ្តុះបណ្តាល និងកម្មវិធីបង្រៀនភាសាជនជាតិភាគតិចសម្រាប់កម្មាភិបាលធ្វើការនៅតំបន់ជនជាតិភាគតិច ដែលចេញដោយរដ្ឋមន្ត្រីក្រសួងអប់រំ និងបណ្តុះបណ្តាល៕

បកប្រែដោយ Thuy Anh