ចម្លើយ៖ បញ្ហាដែលអ្នកសួរត្រូវបានចែងនៅក្នុងមាត្រា ១ នៃសេចក្តីសម្រេចលេខ 28/2023/QD-TTg ចុះថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្ដីពីការវិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃសេចក្តីសម្រេចលេខ 12/2018/QD-TTg ចុះថ្ងៃទី ៦ ខែមីនា ឆ្នាំ២០១៨ របស់នាយករដ្ឋមន្ត្រីស្តីពីលក្ខណៈវិនិច្ឆ័យជ្រើសរើស និងទទួលស្គាល់អ្នកមានប្រជាប្រិយភាព និងគោលនយោបាយសម្រាប់អ្នកមានប្រជាប្រិយភាពក្នុងជនរួមជាតិភាគតិច ដូចខាងក្រោម៖

leftcenterrightdel
រូបថតឧទាហរណ៍ (tuyen giao.vn)

ក) ភូមិនីមួយៗនៃតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ឬភូមិនៃឃុំ សង្កាត់ ឬទីរួមស្រុកនៃតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ត្រូវបានជ្រើសរើស និងទទួលស្គាល់អ្នកមានប្រជាប្រិយភាពម្នាក់;

ខ) ភូមិថ្មីត្រូវបានបង្កើតឡើងដោយសារតែការបញ្ចូលគ្នានៃបណ្ដាភូមិដែលបានចែងក្នុងចំណុច ក ខាងលើ ចាប់ពីថ្ងៃដែលសេចក្តីសម្រេចនេះចូលជាធរមាននោះ ប្រធានគណៈកម្មាធិការប្រជាជនស្រុកពិចារណា និងសម្រេចលើចំនួនអ្នកមានប្រជាប្រិយភាពដែលត្រូវជ្រើសរើស និងទទួលស្គាល់ ប៉ុន្តែមិនលើសពីចំនួនភូមិសរុបដែលត្រូវបញ្ចូលគ្នា៕

បកប្រែដោយ Thuy Anh