ចំលើយ៖ បញ្ហាដែលអ្នកបានសួរមានចែងក្នុងមាត្រា ១២ ក្រឹត្យលេខ ១៤១/២០២០/ND-CP របស់រដ្ឋាភិបាលស្ដីពីការជ្រើសរើសនិស្សិត និងសិស្សជនជាតិភាគតិច ដោយពិនិត្យជ្រើសរើស ដូចតទៅ៖

១. ជារៀងរាល់ឆ្នាំ គ្រឹះស្ថានអប់រំផ្ញើបញ្ជី ប្រគល់ឯកសារ និងសញ្ញាបត្របញ្ចប់ការសិក្សារបស់អ្នកទៅសិក្សាដោយពិនិត្យជ្រើសរើស ដល់គណៈកម្មាធិការប្រជាជនខេត្ត។

២. គណៈកម្មាធិការប្រជាជនខេត្ត ដោយផ្អែកលើតម្រូវការនៃភារកិច្ច ការងារ ចំនួនកម្មករ និយោជិក អ្នករដ្ឋការ ទៅតាមក្របខ័ណ្ឌដែលត្រូវបានប្រគល់ជូន និងយោងតាមឯកសាររបស់អ្នកដែលបានបញ្ចប់ការសិក្សាដោយពិនិត្យជ្រើសរើស ដើម្បីបង្កើតផែនការជ្រើសរើសនិយោជិក អ្នករដ្ធការសាធារណៈ សម្រាប់អ្នកទៅសិក្សាដោយពិនិត្យជ្រើសរើស។

៣. គណៈកម្មាធិការប្រជាជនខេត្ត ដឹកនាំការរៀបចំការជ្រើសរើស និងប្រគល់ភារកិច្ចសម្រាប់អ្នកទៅរៀនដោយពិនិត្យជ្រើសរើស បន្ទាប់ពីបញ្ចប់ការសិក្សា ស្របតាមបទប្បញ្ញត្តិរបស់រដ្ឋាភិបាលស្តីពីការជ្រើសរើស និងការគ្រប់គ្រងនិយោជិត អ្នករដ្ធការ ឬផ្ញើឯកសារទៅកាន់អង្គភាព និងអង្គការផ្សេងៗ ដែលត្រូវការជ្រើសរើសបុគ្គលិក ជាមួយនឹងការបណ្តុះបណ្តាលជំនាញសមស្របទៅនឹងតម្រូវការនៃការងារ។

៤. រយៈពេលវេលាសម្រាប់អ្នកទៅសិក្សាដោយពិនិត្យជ្រើសរើស ដើម្បីរង់ចាំការជ្រើសរើស គឺ ១២ ខែគិតចាប់ពីថ្ងៃទទួលបានឯកសារពេញលេញសម្រាប់ការជ្រើសរើស។

leftcenterrightdel
រូបថតឧទាហរណ៍ (dantoctongiao.congly.vn)

* មិត្តអ្នកអាន Nguyen Thu Ha នៅឃុំ Vinh Son ស្រុក Vinh Linh ខេត្ត Quang Tri បានសួរថា តើត្រូវបំពេញលក្ខខណ្ឌអ្វីខ្លះដើម្បីសិស្សវិទ្យាល័យដែលជាជនជាតិភាគតិច ទទួលបានគោលនយោបាយឧបត្ថម្ភ?

ចម្លើយ៖ យោងតាមបញ្ញត្តិនៃប្រការ ២ មាត្រា ៤ នៃក្រឹត្យលេខ ១១៦/២០១៦/ND-CP របស់រដ្ឋាភិបាល ដើម្បីសិស្សវិទ្យាល័យដែលជាជនជាតិភាគតិចទទួលបានគោលនយោបាយឧបត្ថម្ភ ត្រូវបំពេញលក្ខខណ្ឌដូចខាងក្រោម៖

ក) បច្ចុប្បន្នកំពុងសិក្សានៅវិទ្យាល័យ ឬនៅមធ្យមសិក្សាចំណេះទូទៅនៅវិទ្យាល័យដែលមានការអប់រំច្រើនកម្រិត

ខ) សិស្ស និងឪពុកម្តាយ ឬអាណាព្យាបាលរបស់អ្នកមានទីលំនៅអចិន្ត្រៃយ៍នៅក្នុងឃុំនៃតំបន់លេខ៣ ដែលជាភូមិលំបាកខ្លាំងនៅក្នុងតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ឃុំមានស្ថានភាពលំបាក់ខ្លាំងនៅតំបន់ឆ្នេរ និងកោះ។

រស់នៅចម្ងាយ ១០ គីឡូម៉ែត្រឡើងទៅពីសាលារៀន ឬមានភាពពិបាកក្នុងការធ្វើដំណើរ៖ ត្រូវឆ្លងកាត់ទន្លេ និងអូរ តែគ្មានស្ពាន ឆ្លងកាត់ភ្នំខ្ពស់ តាមរយៈការបាក់ដី និងថ្ម។

គ) ចំពោះសិស្សវិទ្យាល័យនៃជនជាតិ Kinh ទន្ទឹមនឹងលក្ខខណ្ឌដែលកំណត់ពោលខាងលើ ត្រូវតែជាសមាជិកនៃគ្រួសារក្រីក្រផងដែរ៕

បកប្រែដោយ Thuy Anh