ចម្លើយ៖ បញ្ហាដែលអ្នកសួរត្រូវបានបញ្ជាក់ក្នុងប្រការ ៥ មាត្រា ១ សេចក្តីសម្រេចលេខ 28/2023/QD-TTg ចុះថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២៣ វិសោធនកម្មមាត្រាមួយចំនួននៃសេចក្តីសម្រេចលេខ 12/2018/QD-TTg ចុះថ្ងៃទី ខែមីនា ថ្ងៃទី ៦ ខែសីហា ឆ្នាំ ២០១៨ របស់នាយករដ្ឋមន្ត្រី ស្តីពីលក្ខណៈវិនិច្ឆ័យជ្រើសរើស និងទទួលស្គាល់អ្នកមានប្រជាប្រិយភាព និងគោលនយោបាយសម្រាប់អ្នកមានប្រជាប្រិយ្យភាពក្នុងចំណោមជនជាតិភាគតិច។ ជាក់លាក់ដូចខាងក្រោមៈ

ក) ត្រូវបានចុះសួរសុខទុក្ខ និងផ្តល់អំណោយក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ របស់ជនជាតិភាគតិច ដែលជ្រើសរើសដោយអាជ្ញារមូលដ្ឋាន។ តម្លៃចំណាយអតិបរមាគឺ ៥០ម៉ឺន ដុង/ម្នាក់/ដង និងមិនលើសពីពីរដងក្នុងមួយឆ្នាំ។

ខ) អ្នកមានប្រជាប្រិយភាពដែលឈឺ និងទៅព្យាបាល ដោយមានការបញ្ជាក់ពីមន្ទីរពេទ្យរដ្ឋ ត្រូវបានចុះសួរសុខទុក្ខ និងផ្តល់គាំទ្រមិនលើសពីម្តង/នាក់/ឆ្នាំ។ តម្លៃចំណាយអតិបរមា៖ ៣លានដុង/ម្នាក់/ឆ្នាំ ពេលព្យាបាលជំងឺនៅមន្ទីរពេទ្យថ្នាក់មជ្ឈិម; ១.៥លានដុង/ម្នាក់/ឆ្នាំ ពេលព្យាបាលនៅមន្ទីរពេទ្យថ្នាក់ខេត្ត; ៨០ម៉ឺន ដុង/ម្នាក់/ឆ្នាំ ពេលព្យាបាលនៅមន្ទីរពេទ្យថ្នាក់ស្រុក; ៥០ម៉ឺនដុង/នាក់/ឆ្នាំ សម្រាប់ការព្យាបាលនៅមន្ទីពេទ្យថ្នាក់ឃុំ-សង្កាត់។

គ) ចុះសួរសុខទុក្ខ និងជួយដល់គ្រួសាររបស់អ្នកមានប្រជាប្រិយភាព ដែលជួបប្រទះការលំបាក ដោយសារឧបទ្ទវហេតុ គ្រោះធម្មជាតិ ឬអគ្គីភ័យដែលបញ្ជាក់ដោយអាជ្ញាធរឃុំ តម្លៃចំណាយអតិបរមាគឺ ២លាន ដុង/គ្រួសារ/ឆ្នាំ។

leftcenterrightdel
រូបថត/Vietnam+

* មិត្តអ្នកអាន Tran Van Long នៅឃុំ Tho Son ស្រុក Trieu Son ខេត្ត Thanh Hoa បានសួរថា៖ តើសិស្សឈប់សំរាកប៉ុន្មានថ្ងៃ នឹងមិនបានចូលរួមប្រឡងបញ្ចប់កម្មវិធីភាសាជនជាតិភាគតិច?

ចម្លើយ៖ អនុលោមតាមមាត្រា ៦ បទបញ្ជាស្តីពីការរៀបចំការបង្រៀន ការប្រឡង និងការចេញវិញ្ញាបនបត្រភាសាជនជាតិភាគតិច ដែលចេញរួមជាមួយនឹងសារាចរណែនាំលេខ ៣៦/២០១២/TT-BGDDT ចុះថ្ងៃទី ២៤ ខែ តុលា ឆ្នាំ ២០១២ របស់រដ្ឋមន្ត្រីក្រសួងអប់រំ និងបណ្តុះបណ្តាល ស្តីពីការកំណត់មុខសញ្ញា និងលក្ខខណ្ឌដែលបានចូលរួមប្រឡងដូចខាងក្រោម៖

សិស្សដែលបានចូលរួមប្រឡងដើម្បីបញ្ចប់កម្មវិធីភាសាជនជាតិភាគតិចត្រូវធានាលក្ខខណ្ឌដូចខាងក្រោម៖

១. សម្រេចបានពិន្ទុមធ្យមក្នុងការប្រឡងតាមកាលកំណត់

២. មិនឈប់សំរាកលើសពី ២០% នៃម៉ោងរៀន បើធៀបនឹងចំនួនម៉ោងរៀនសរុបនៅក្នុងកម្មវិធី។

ដូច្នេះ ប្រសិនបើអ្នកឈប់សំរាក់ច្រើនជាង ២០% នៃម៉ោងរៀនបើធៀបនឹងចំនួនម៉ោងរៀនសរុបនៅក្នុងកម្មវិធី អ្នកនឹងមិនមានសិទ្ធិចូលរួមប្រឡងបញ្ចប់កម្មវិធីភាសាជនជាតិភាគតិចនោះទេ។

បកប្រែដោយ Duy Hoan