បច្ចុប្បន្ននៅឃុំ Hai Son  ជនជាតិភាគតិចស្រូបអត្រាប្រមាណ ៨៧% នៃចំនួនប្រជានសរុប ដែលក្នុងនោះភាគច្រើនជាជនជាតិ San Chi។ កាលពីមុន  ជីវភាពរស់នៅជួបការលំបាកជាច្រើន​​ ប៉ុន្តែដោយមានការខិតខំប្រឹងប្រែងពីអាជ្ញាធរ និងប្រជាជនក្នុងតំបន់ រហូតមកដល់បច្ចុប្បន្ន ជីវភាពរស់នៅទាងសម្ភារៈនិងស្មារតីរបស់ប្រជាជនឃុំ Hai Son កាន់តែមានភាពប្រសើរឡើង។

leftcenterrightdel
ដោយសារការជួយគាំទ្រពីកម្មវិធី និងគោលនយោបាយជនជាតិ គ្រួសារលោក Luc A Khanh មានជីវភាពរស់នៅប្រកបដោយស្ថិរភាពនៅតំបន់ព្រំដែន Hai Son

ក្នុងនោះ ទីប្រជុំជនមានគ្រួសារចំនួន ២៦ គ្រួសារ (ស្ថិតនៅភូមិ Than Phun Xa ឃុំ Hai Son) ជាកន្លែងរស់នៅរបស់ប្រជាជនទៅតំបន់អភិវឌ្ឍសេដ្ឋកិច្ចថ្មីកាលពីជាង ២០ ឆ្នាំមុន។ ដើមឡើយ នេះជាតំបន់ដីរហោស្ថាន ដែលមានតែគ្រួសាររស់នៅចំនួន ២៦ គ្រួសារ និងអភិវឌ្ឍសេដ្ឋកិច្ច។ បច្បុប្បន្ននេះ តំបន់លំនៅឋាននេះមានគ្រួសារចំនួន ៣០គ្រួសារ ប៉ុន្តែនៅតែរក្សាឈ្មោះចាស់ដដែល។ នៅទីនេះ ផ្ទះតូចៗ ត្រូវបានជំនួសដោយផ្ទះខ្ពស់ដ៏ធំទូលាយ។

កាលពីមុន គ្រួសាររបស់លោក Luc A Khanh រស់នៅក្នុងឃុំ Dai Duc ស្រុក Tien Yen (ខេត្ដ Quang Ninh)។ ដោយសារគ្រួសារគាត់មានបងប្អូនច្រើន ហើយគ្មានដីសម្រាប់ផលិតទេ លោក Luc A Khanh បានស្ម័គ្រចិត្តទៅតំបន់សេដ្ឋកិច្ចថ្មីនៅភូមិ Than Phun Xa។ នៅពេលគាត់មកទីនេះ ជីវភាពរស់នៅរបស់គ្រួសារគាត់ក៏ដូចជាគ្រួសារផ្សេងទៀតជួបការលំបាកជាច្រើន ប៉ុន្តែដោយមានការគាំទ្រពីអាជ្ញាធរមូលដ្ឋាន លោក Luc A Khanh បានប្តេជ្ញាចិត្តដាំព្រៃឈើ ធ្វើស្រែចម្ការ និងចិញ្ចឹមសត្វ។

មកដល់ពេលនេះ លោក Luc A Khanh បានសង់ផ្ទះដ៏ធំទូលាយ។ លោក Luc A Khanh បានឲ្យដឹងថា៖ “ក្នុងរយៈពេលកន្លងមក យើងខ្ញុតែងតែទទួលបានការយកចិត្តទុកដាក់ពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងការណែនាំប្រជាជនផ្លាស់ប្ដូរសេដ្ឋកិច្ចក្នុងវិស័យកសិកម្ម អភិវឌ្ឍផលិតកម្ម និងបង្កើតការងារ ដោយហេតុនេះរួមចំណែកធ្វើឱ្យស្ថានភាពសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង។ ឥឡូវនេះ គ្រួសារចំនួន ៧ គ្រួសារ ទិញបានរថយន្ត ហើយជីវភាពរស់នៅរបស់ប្រជាជនកាន់តែប្រសើរឡើង"។

លោកស្រី Sen Thi Hy អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Hai Son បាននិយាយថា “Hai Son គឺជាឃុំមួយដែលនៅឆ្ងាយបំផុតពីកណ្តាលទីក្រុង Mong Cai។ ចាប់តាំងពីការអនុវត្តកម្មវិធី ១៧១៩ មក ហេដ្ឋារចនាសម្ព័ន្ធដូចជាអគ្គិសនី ផ្លូវថ្នល់ សាលារៀន និងមណ្ឌលសុខភាពនៅឃុំ Hai Son ត្រូវបានវិនិយោគយ៉ាងពេញលេញ និងលើកកំពស់ប្រសិទ្ធភាព អាស្រ័យហេតុនេះ ជួយកែលម្អស្ថានភាពសេដ្ឋកិច្ចរបស់ជនរួមជាតិ។  នៅឆ្នាំ២០២៣ ប្រាក់ចំណូលជាមធ្យមក្នុងឃុំនឹងឡើងដល់ ៦៤លានដុង/ម្នាក់/ឆ្នាំ ធានាបាននូវជីវភាពបរិបូរណ៍សម្រាប់ប្រជាជន”៕

បកប្រែដោយ Pham Diep