យើងអាចមើលឃើញថា រាល់ទម្រង់នៃការដឹកជញ្ជូនតាមផ្លូវអាកាស និងផ្លូវទឹកនៅតំបន់ខ្ពង់រាប Tay Nguyen បច្ចុប្បន្ននៅតែមានកម្រិតណាស់ ដោយមានតែផ្លូវគោកគឺមានការអភិវឌ្ឍប៉ុណ្ណោះ។ ដូច្នេះ ការវិនិយោគលើផ្លូវល្បឿនលឿន Gia Nghia - Chon Thanh គឺចាំបាច់។ នៅពេលដែលរដ្ឋសភាអនុម័តគម្រោងនេះ វានឹងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចនៅតំបន់ខ្ពង់រាប Tay Nguyen និងតំបន់ភាគអាគ្នេយ៍ប្រទេស។

ក្នុងសេចក្តីព្រាងនៃសេចក្តីសម្រេចចិត្តរបស់រដ្ឋសភាស្តីពីគោលនយោបាយវិនិយោគគម្រោង ដែលមានយន្តការជាក់លាក់ដូចជា៖ ការធ្វើអាជីវកម្មរ៉ែ ដើម្បីកាត់បន្ថយពេលវេលានៃនីតិវិធីបែបបទរដ្ឋបាលចង្អុលជ្រើសរើសអ្នកម៉ៅការ បង្កើនចំណូល និងសន្សំចំណាយសកម្មភាពប្រចាំ... ដើម្បីបង្កើតលក្ខខណ្ឌធានាការវិនិយោគ និងគម្រោងសាងសង់ត្រូវបានបញ្ចប់ក្នុងឆ្នាំ២០២៦។

leftcenterrightdel
សម័យប្រជុំលើកទី៧ រដ្ឋសភានីតិកាលទី ១៥ ពិភាក្សានៅសាលប្រជុំអំពីគោលនយោបាយវិនិយោគនៃគម្រោងវិនិយោគសាងសង់ផ្លូវល្បឿនលឿនខាងជើង-ខាងត្បូង ទិសខាងលិចនៃផ្នែក Gia Nghia (Dak Nong) - Chon Thanh (Binh Phuoc)

គម្រោងផ្លូវល្បឿនលឿនខាងលិចផ្នែក Gia Nghia - Chon Thanh គឺជាគម្រោងដឹកជញ្ជូនដ៏សំខាន់ដែលតភ្ជាប់តំបន់ខ្ពង់រាប Tay Nguyen ជាមួយភាគអាគ្នេយ៍ និរតី និងទីក្រុងហូជីមិញ។ នេះជាគម្រោងដឹកជញ្ជូនដែលនឹងបើកសក្តានុពលថ្មីក្នុងលំហនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម សន្តិសុខ ការពារជាតិ និងទេសចរណ៍។

ការកកស្ទះចរាចរណ៍រវាងតំបន់ខ្ពង់រាប Tay Nguyen និងភាគអាគ្នេយ៍ និងនិរតី នឹងត្រូវបានដោះស្រាយនៅពេលដែលរដ្ឋសភាអនុម័តគម្រោងនេះជាផ្លូវការ។ ទោះជាយ៉ាងណាក៏ដោយ ការពិតបង្ហាញថា គម្រោងចរាចរណ៍ដែលកំពុងវិនិយោគនៅតែមានការលំបាកខាងវត្ថុធាតុដើមសម្ភារៈ។ ខ្លឹមសារនេះត្រូវបានអនុម័តដោយសេចក្តីសម្រេចលេខ ១០៥ របស់រដ្ឋាភិបាល។ ប្រតិភូភាគច្រើនបានឯកភាពយ៉ាងមុតមាំលើតម្រូវការក្នុងការអនុវត្តផ្លូវល្បឿនលឿននេះ ក្នុងគោលបំណងបង្កើនធនធានសម្រាប់តំបន់ដែលគម្រោងនេះឆ្លងកាត់៕

បកប្រែដោយ Minh Trung