សេចក្តីថ្លែងការណ៍របស់ការិយាល័យនាយករដ្ឋមន្ត្រី Benjamin Netanyahu បានបញ្ជាក់ថា គណៈរដ្ឋមន្ត្រីសង្គ្រាមអ៊ីស្រាអែលបានសម្រេចចិត្តបន្តប្រតិបត្តិការយោធានៅទីក្រុង Rafah ដើម្បីដាក់សម្ពាធលើក្រុមហាម៉ាស សំដៅដាក់សម្ភាធការដោះលែងចំណាប់ខ្មាំង និងសម្រេចបាននូវគោលដៅផ្សេងទៀត។ សេចក្តីថ្លែងការណ៍របស់អ៊ីស្រាអែលក៏បាននិយាយផងដែរថា ប្រទេសនេះនឹងបញ្ជូនគណៈប្រតិភូមួយក្រុមដើម្បីចូលរួមក្នុងការចរចាលើកិច្ចព្រមព្រៀងឈប់បាញ់ដែលសម្របសម្រួលដោយអេហ្ស៊ីប និងកាតា។

leftcenterrightdel
កិច្ចប្រជុំគណៈរដ្ឋមន្ត្រីសង្គ្រាមអ៊ីស្រាអែល (រូបថត៖ AFP)

នាពេលកន្លងមក មេដឹកនាំចលនាអ៊ីស្លាមហាម៉ាស លោក Ismail Haniyeh កាលពីថ្ងៃទី៦ ឧសភា បានជូនដំណឹងដល់អ្នកសម្របសម្រួលអេហ្ស៊ីប និងកាតាថា ចលនាទទួលយកកិច្ចព្រមព្រៀងឈប់បាញ់នៅតំបន់ហ្គាហ្សា។ សេចក្តីថ្លែងការណ៍របស់លោក Ismail Haniyeh បានធ្វើឡើងបន្ទាប់ពីអ៊ីស្រាអែលបានបញ្ជាឱ្យជម្លៀសប្រជាជនប៉ាឡេស្ទីនចេញពីតំបន់ Rafah ភាគខាងកើតកាលពីព្រឹកម្សិលមិញ និងបានធ្វើការវាយប្រហារតាមអាកាសលើគោលដៅប្រហែល ៥០ កន្លែង នៅក្នុងតំបន់នេះ ដែលជាសញ្ញានៃការវាយប្រហារលើដីគោកទ្រង់ទ្រាយធំនៅ Rafah។

បន្ទាប់ពីអ៊ីស្រាអែលបានចេញបញ្ជាឱ្យជម្លៀសជនស៊ីវិល ចេញពីតំបន់ Rafah ភាគខាងកើត អគ្គលេខាធិការសម្ព័ន្ធអារ៉ាប់ លោក Ahmed Aboul Gheit បានអំពាវនាវឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិចរបស់អ៊ីស្រាអែល ទប់ស្កាត់ការវាយប្រហារតាមអាកាស ដើម្បីមិនឱ្យមានអំពើហិង្សាកាន់តែឡើងជណ្តើរ។ ទន្ទឹមនឹងនេះដែរ តំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខនៃសហភាពអឺរ៉ុប (EU) លោក Josep Borrell ក្រសួងការបរទេសអាល្លឺម៉ង់ និងក្រសួងការបរទេសបារាំងសុទ្ធតែបានប្រឆាំងទៅនឹងបទបញ្ជាជម្លៀសរបស់អ៊ីស្រាអែល ដោយអំពាវនាវឱ្យប្រទេសនេះ មិនបើកការវាយប្រហារលើដី Rafah៕

តាម vovworld.vn