លើកកម្ពស់តួនាទីនៃអ្នកមានប្រជាប្រិយភាពក្នុងកិច្ចការចលនាមហាជន
កប.អនឡាញ - ខេត្ត Yen Bai (ភាគខាងជើងវៀតណាម) ជាខេត្តមួយនៅតំបន់ភ្នំ ដែលមានជនជាតិចំនួន ៣០ រស់នៅជាមួយគ្នា រួមទាំងជនជាតិភាគតិច ៥៧% ដូច្នេះ ខេត្ត Yen Bai តែងតែកំណត់អ្នកមានប្រជាប្រិយភាពជាកម្លាំងស្នូលមួយ និងជាស្ពានតភ្ជាប់រវាងគណៈកម្មាធិការបក្ស រដ្ឋបាល និងប្រជាជន។
ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ អនុវត្តតាមឯកសារណែនាំរបស់មជ្ឈិម ជាពិសេសអនុវត្តអនុគម្រោងលេខ១ នៃគម្រោងលេខ១០ របស់កម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាល ២០២១-២០៣០ ដំណាក់កាលទី ១ ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៥ (លើកសរសើរ និងលើកតម្កើងអ្នកមានប្រជាប្រិយភាពគំរូ លើកកំពស់តួនាទីនៃអ្នកមានប្រជាប្រិយភាព) គណៈកម្មាធិការបក្ស អាជ្ញាធរ និងប្រព័ន្ធនយោបាយខេត្ត Yen Bai តែងតែយកចិត្តទុកដាក់ដល់ការកសាងអ្នកមានប្រជាប្រិយភាពក្នុងសហគមន៍ ជាពិសេសនៅតំបន់ជនជាតិភាគតិច អនុវត្តយ៉ាងម៉ត់ចត់ និងពេញលេញចំពោះគោលនយោបាយសម្រាប់អ្នកមានប្រជាប្រិយភាព។
    |
 |
ថ្នាក់ដឹកនាំខេត្ត Yen Bai ប្រគល់ប័ណ្ណសរសើរពីគណៈកម្មាធិការប្រជាជនខេត្ត ដល់អ្នកមានប្រជាប្រិយភាព (រូបថត៖ Ubmttq.yenbai.gov.vn) |
ដោយទទួលបានការយកចិត្តទុកដាក់ និងការបង្កើតលក្ខណៈងាយស្រួលរបស់គណៈកម្មាធិការបក្ស និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ អ្នកមានប្រជាប្រិយភាពនៅខេត្ត Yen Bai បានពង្រីកតួនាទីរបស់ខ្លួន ចូលរួមចំណែកលើគ្រប់វិស័យក្នុងជីវភាពសង្គម។ ក្នុងនោះ អ្នកមានប្រជាប្រិយភាពជាច្រើនជាគំរូក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ការលុបបំបាត់ភាពអត់ឃ្លាន និងការកាត់បន្ថយភាពក្រីក្រ ចលនាប្រជាជនចូលរួមក្នុងការផ្លាស់ប្ដូរដំណាំដាំដុះ និងបសុសត្វ ប្រើវិទ្យាសាស្ត្រ និងបច្ចេកទេសក្នុងផលិតកម្ម លុបបំបាត់វិធីសាស្រ្តផលិតកម្មហួសសម័យ កសាងគំរូក្នុងការអភិវឌ្ឍសេដ្ឋកិច្ច។ បច្ចុប្បន្ន ខេត្ត Yen Bai មានផលិតផលចំនួន ១៩១ ដែលទទួលបានវិញ្ញាបនបត្រ OCOP ថ្នាក់ខេត្ត ពី ៣ ផ្កាយ ដល់ ៤ ផ្កាយ។ លទ្ធផលនោះ គឺអាស្រ័យដំណើរការឃោសនា និងចលនាដើម្បីផ្លាស់ប្តូរផ្នត់គំនិត និងវិធីសាស្រ្តផលិតកម្មរបស់ប្រជាជន ហើយអ្នកមានប្រជាប្រិយភាពមានតួនាទីដ៏សំខាន់ក្នុងការផ្លាស់ប្តូរនោះ ពីព្រោះពួកគេជាអ្នកឃោសនា និងជាអ្នកទៅឈានមុខគេសម្រាប់ប្រជាជនរៀននិងធ្វើតាម។
ចំពោះបញ្ហាសុខុមាលភាពសង្គម អ្នកមានប្រជាប្រិយភាពបានបំពេញល្អនូវការលើកទឹកចិត្ត ចែករំលែក តភ្ជាប់សប្បុរសជន កៀរគរធនធានមនុស្ស និងសម្ភារៈ ដើម្បីជួយគ្រួសារមានស្ថានភាពលំបាក តាមរយៈនោះ រួមចំណែកធ្វើឲ្យសមាមាត្រនៃគ្រួសារក្រីក្រក្នុងខេត្ត Yen Bai ថយចុះមកត្រឹម ៥.១៥%។ ទន្ទឹមនឹងនោះ អ្នកមានប្រជាប្រិយភាពជាច្រើនបានលើកកម្ពស់តួនាទីរបស់ខ្លួនក្នុងការថែរក្សាអត្តសញ្ញាណវប្បធម៌របស់ជនជាតិ ប្រមូលនិងបង្រៀនកូនចៅ និងសហគមន៍ពីអក្សរ ចម្រៀងប្រជាប្រិយ របាំប្រជាប្រិយ ល្បែងកម្សាន្តប្រជាប្រិយ សិប្បកម្មប្រពៃណី...
នាពេលខាងមុខ ដើម្បីពង្រីកលទ្ធផលដែលសម្រេចបាន ខេត្ត Yen Bai នឹងយកចិត្តទុកដាក់បន្ថែមទៀតដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ស្រាវជ្រាវ រៀបចំគោលនយោបាយជួយគាំទ្រក្រុមអ្នកមានប្រជាប្រិយភាព បង្កើនការផ្ដល់ព័ត៌មាន លើកសរសើរ ផ្តល់រង្វាន់ សួរសុខទុក្ខអ្នកមានប្រជាប្រិយភាព... តាមរយៈនោះ ចូលរួមចំណែកពង្រីកតួនាទីនៃអ្នកមានប្រជាប្រិយភាពក្នុងការចលនាមហាជន ចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម រក្សាសន្តិសុខនយោបាយ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមខេត្ត Yen Bai៕
បកប្រែដោយ Thuy Anh