ក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines បើកជើងហោះហើរត្រង់ Nha Trang - ប៊ូសាន (កូរ៉េខាងត្បូង) តាំងពីថ្ងៃទី ១ ខែមិថុនា
កប.អនឡាញ - តាំងពីថ្ងៃទី ១ ខែមិថុនា ក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines បានបើកជើងហោះហើរត្រង់ Nha Trang - ប៊ូសាន (កូរ៉េខាងត្បូង) ដោយមានជើងហោះហើរ ១ ជើងក្នុងមួយថ្ងៃ ដែលបង្កើនចំនួនជើងហោះហើរសរុបរវាងប្រទេសទាំងពីរកើនឡើងជាង ៥០ ជើងក្នុងមួយសប្តាហ៍ បំពេញតម្រូវការធ្វើដំណើររបស់អ្នកដំណើរនៃប្រទេសទាំងពីរ ព្រមទាំង បើកទូលាយបណ្តាញតភ្ជាប់របស់ក្រុមហ៊ុនអាកាសចរណ៍នៅអាស៊ីឦសាន។