ក្រុមហ៊ុនអាកាសចរណ៍រុស្ស៊ីចំនួនពីរគ្រោងនឹងបើកជើងហោះហើរត្រង់មកកាន់ទីក្រុង Cam Ranh (ខេត្ត Khanh Hoa វៀតណាម)
កប.អនឡាញ - ព័ត៌មានខាងលើត្រូវបានថ្នាក់ដឹកនាំព្រលានយន្តហោះអន្តរជាតិ Cam Ranh ផ្ដល់ដល់អ្នកសារព័ត៌មាននៅថ្ងៃទី ៨ ខែកុម្ភៈ។
យោងតាមផែនការនៅចុងខែកុម្ភៈ ក្រុមហ៊ុនអាកាសចរណ៍ Azur Air នឹងមានជើងហោះហើរមកកាន់ទីក្រុង Cam Ranh ដែលចេញដំណើរពីទីក្រុងមួយចំនួនរបស់រុស្ស៊ី ដូចជា Moskva, Yekaterinburg, Kazan, Novosibirsk។ល។
    |
 |
ភ្ញៀវទេសចររុស្ស៊ីមកខេត្ត Khanh Hoa ក្រោយជំងឺ Covid-19 នៅខែធ្នូ ឆ្នាំ២០២១ (រូបថត៖ baokhanhhoa.vn) |
ទន្ទឹមនឹងនោះ ក្រុមហ៊ុនអាកាសចរណ៍ Aeroflot (រុស្ស៊ី) ក៏គ្រោងនឹងបើកជើងហោះហើរមកកាន់ Cam Ranh នៅខែមីនា ឆ្នាំ២០២៥ ផងដែរ។ តាមគម្រោង ជើងហោះហើរនឹងចាកចេញពីអាកាសយានដ្ឋាន Sheremetyevo នៃទីក្រុងមូស្គូ ដោយមាន ២ ជើងក្នុងមួយសប្តាហ៍។ ដោយសារជម្លោះរុស្ស៊ី-អ៊ុយក្រែន ជើងហោះហើរត្រង់ពីរុស្ស៊ីទៅ Khanh Hoa ត្រូវបានបញ្ឈប់ពីដើមឆ្នាំ ២០២២ រហូតមកដល់បច្ចុប្បន្ន។
ប្រទេសរុស្ស៊ីជាទីផ្សារអតិថិជនប្រពៃណីនៃផ្នែកទេសចរណ៍ Khanh Hoa និយាយដោយឡែក និងវៀតណាមនិយាយរួម។ នៅឆ្នាំ២០១៩ ខេត្ត Khanh Hoa បានទទួលភ្ញៀវរុស្ស៊ីជិត ៤៦៣.០០០ នាក់ ស្មើនឹង ៧១.៦% នៃចំនួនភ្ញៀវទេសចររុស្ស៊ីសរុបមកវៀតណាម។ យោងតាមនាយកដ្ឋានទេសចរណ៍ខេត្ត Khanh Hoa ការបើកឡើងវិញនូវជើងហោះហើរត្រង់ពីរុស្ស៊ីមក Khanh Hoa នឹងជាឱកាសដ៏ល្អសម្រាប់ផ្នែកទេសចរណ៍ Khanh Hoa ទាក់ទាញភ្ញៀវទេសចររុស្ស៊ី រួមចំណែកបង្កើនចំនួនភ្ញៀវទេសចរអន្តរជាតិមកកាន់ Khanh Hoa៕
បកប្រែដោយ Thuy Anh