អនុវត្តអនុគម្រោងទី២ ចំណុះគម្រោងទី៩ នៃកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់មានជនជាតិភាគតិច និងតំបន់ភ្នំ ក្នុងរយៈពេល ២០២១-២០៣០; ដំណាក់កាលទី១ ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៥។ ថ្មីៗនេះ ខេត្ត Yen Bai មានគោលនយោបាយ និងវិធានការជាច្រើនដើម្បីបញ្ឈប់ការរៀបអាពាហ៍ពិពាហ៍វ័យកុមារ និងអាពាហ៍ពិពាហ៍ជាប់ញាតិលោហិត។ ក្រោយការអនុវត្តអស់រយៈពេលជាង ៣ ឆ្នាំរួច ស្ថានភាពនេះមានការថយចុះ ដែលរួមចំណែកនាំមកនូវជីវភាពរស់នៅដ៏រីករាយដល់ប្រជាពលរដ្ឋ។

ខេត្ត Yen Bai បច្ចុប្បន្នមានជនជាតិភាគតិចជាង ៦០% ក្រៅពីតម្លៃវប្បធម៌ប្រពៃណីល្អ ប្រជាជននៅទីនេះនៅតែមានទំនៀមទម្លាប់ថយក្រោយមួយចំនួន ក្នុងនោះរួមទាំងបញ្ហាអាពាហ៍ពិពាហ៍វ័យកុមារ និងអាពាហ៍ពិពាហ៍ជាប់ញាតិលោហិត បានបង្កផលអវិជ្ជមានជាច្រើនដល់គ្រួសារ និងសង្គម។

leftcenterrightdel
កម្មាភិបាលស្រុក Mu Cang Chai ខេត្ត Yen Bai ផ្សព្វផ្សាយពីចំណេះដឹងអំពីអាពាហ៍ពិពាហ៍ និងគ្រួសារដល់ជនជាតិ Mong ក្នុងតំបន់

តាមរយៈការស្រាវជ្រាវ ស្វែងយល់ យើងបានដឹងថា មូលហេតុនៃអាពាហ៍ពិពាហ៍វ័យកុមារ និងអាពាហ៍ពិពាហ៍ជាប់ញាតិលោហិតនៅខេត្ត Yen Bai គឺដោយសារតែទំនៀមទម្លាប់ដែលនៅតែមាននៅក្នុងតំបន់ជនជាតិភាគតិច ការដាក់ពិន័យខាងរដ្ឋបាលចំពោះការរំលោភលើច្បាប់ស្តីពីអាពាហ៍ពិពាហ៍វ័យកុមារ និងអាពាហ៍ពិពាហ៍ជាប់ញាតិលោហិតមិនបានល្អ និងការងារឃោសនាស្តីពីផលវិបាកនៃអាពាហ៍ពិពាហ៍វ័យកុមារ និងជាប់ញាតិលោហិតនៅតាមសាលារៀននៅមានកម្រិតនៅឡើយ... ដោយប្រឈមមុខនឹងស្ថានភាពនោះ គណៈកម្មាធិការបក្សខេត្ត Yen Bai បានចេញផែនការលេខ ១៩១-KH/TU នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ សាកល្បងស្តីពីការលុបចោលអាពាហ៍ពិពាហ៍វ័យកុមារ អាពាហ៍ពិពាហ៍ជាប់ញាតិលោហិត នៅតាមបណ្តាស្រុក៖ Tram Tau, Mu Cang Chai, Van Chan។

មកទល់នឹងពេលនេះ បន្ទាប់ពីការអនុវត្តអស់រយៈពេលជាង ៣ ឆ្នាំ ដោយមានការចូលរួមពីប្រព័ន្ធនយោបាយទាំងមូល ស្ថានភាពនៃអាពាហ៍ពិពាហ៍វ័យកុមារ និងអាពាហ៍ពិពាហ៍ជាប់ញាតិលោហិត មានការថយចុះគួរឱ្យកត់សម្គាល់។ បើឆ្នាំ ២០១៩ ខេត្តទាំងមូលមាន ២៧៧ ករណី តែនៅឆ្នាំ ២០២០ ចំនួននេះបានថយចុះមកត្រឹម ១៩០ ករណី និងនៅឆ្នាំ ២០២១ មានចំនួន ១០២ ករណី ហើយក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០២៣ មានត្រឹមតែ ៥៥ ករណីប៉ុណ្ណោះក្នុងខេត្តទាំងមូល អាពាហ៍ពិពាហ៍វ័យកុមារ។

ដោយវាយតម្លៃប្រសិទ្ធភាពនៃការងារឃោសនាស្តីពីការកាត់បន្ថយអាពាហ៍ពិពាហ៍កុមារ និងអាពាហ៍ពិពាហ៍ជាប់ញាតិលោហិត លោក Phung Quang Huy អនុប្រធានប្រចាំការ នៃគណៈកម្មាធិការរណសិរ្សមាតុភូមិខេត្ត Yen Bai បានមានប្រសាសន៍ថា “ដើម្បីអនុវត្តវាឱ្យបានល្អ ជំរុញការលុបបំបាត់ករណីអាពាហ៍ពិពាហ៍វ័យកុមារ និងអាពាហ៍ពិពាហ៍ជាប់ញាតិលោហិតនោះ ទាមទារឱ្យគណៈកម្មាធិការបក្ស អាជ្ញាធរ និងអង្គការមហាជន កម្មាភិបាល និងសមាជិកបក្សនីមួយៗមានភាពសកម្ម ស្វាហាប់ ច្នៃប្រឌិត និងខ្លាំងក្លាក្នុងការងារដឹកនាំ។

ទន្ទឹមនឹងនោះ មានគោលនយោបាយជួយដល់គ្រួសារជនជាតិភាគតិច គ្រួសារក្រីក្រ និងគ្រួសារជួបការលំបាកសំដៅខិតខំប្រឹងប្រែងដើម្បីលុបបំបាត់វិសមភាពរវាងតំបន់និងតំបន់ ហើយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនបន្តិចម្តងៗ និងលុបបំបាត់មនោគមវិជ្ជា និងទំនៀមទំលាប់ថយក្រោយលើបញ្ហាអាពាហ៍ពិពាហ៍វ័យកុមារ។ បន្តការចម្លង និងរក្សាប្រសិទ្ធភាពនៃគំរូ "ធ្វើចលនាមហាជនពូកែ" ដូចជា៖ គ្រួសារ ត្រកូល ភូមិ និងភូមិ "៣ មិន" ៖ គ្មានករណីអាពាហ៍ពិពាហ៍វ័យកុមារ គ្មានករណីអាពាហ៍ពិពាហ៍ជាប់ញាតិលោហិត និងគ្មានករណីអន្តោប្រវេសន៍ខុសច្បាប់...។

ដោយមានការប្ដេជ្ញាចិត្តរបស់អាជ្ញាធរខេត្ត Yen Bai សង្ឃឹមថា ស្ថានភាពអាពាហ៍ពិពាហ៍វ័យកុមារ និងអាពាហ៍ពិពាហ៍ជាប់ញាតិលោហិត នៅតំបន់ជនជាតិភាគតិចខេត្ត Yen Bai នឹងត្រូវលុបបំបាត់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន រួមចំណែកដល់ការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម  និងនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាលទី១ (២០២១-២០២៥)៕

បកប្រែដោយ Minh Trung