ចម្លើយ៖ បញ្ហាដែលអ្នកសួរត្រូវចែងក្នុងប្រការ ២ មាត្រា ១១ នៃសារាចរលេខ ០២/២០២២/TT-UBDT របស់រដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការជនជាតិដូចតទៅ៖

មុខសញ្ញានៅតំបន់ជនជាតិភាគតិចដែលរស់នៅក្នុងសហគមន៍ (ភូមិ និងឃុំក្នុងតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ) ដែលមិនមានប្រភពទឹកស្អាតប្រើប្រាស់ត្រូវបានជួយឧបត្ថម្ភសាងសង់សំណង់ទឹកស្អាតសហគមន៍តាម​បទប្បញ្ញត្តិបច្ចុប្បន្នដើម្បីធានាការផ្គត់ផ្គង់ទឹកស្អាតគ្រប់គ្រាន់ដល់ប្រជាពលរដ្ឋ។

leftcenterrightdel
រូបថតឧទាហរណ៍ (dangcongsan.vn)

គណៈកម្មាធិការប្រជាជនខេត្ត Quang Nam បញ្ជាឲ្យគណៈកម្មាធិការប្រជាជនស្រុកពិនិត្យ និងបង្កើតសំណុំឯកសារលម្អិតដើម្បីដាក់ជូនស្ថាប័នមានសមត្ថកិច្ចដើម្បីពិចារណាអនុម័ត។  មូលដ្ឋានបែងចែកថវិកាសម្រាប់ការថែទាំនិងប្រតិបត្តិការនៅ ពេលដែលសំណង់នេះត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។

* មិត្តអ្នកអាន Trinh Van Dung នៅទីរួមស្រុក Luong Son ស្រុក Luong Son ខេត្ត Hoa Binh វៀតណាម បានសួរថា៖  តើកម្មាភិបាលនិងយុទ្ធជននៃកងទ័ពចូលរួមសកម្មភាពជួយឧបត្ថម្ភកុមារទៅសាលារៀនក្នុងកម្មវិធីគោលដៅជាតិសម្រាប់​ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំមានខ្លឹមសារអ្វីខ្លះ ?

ចម្លើយ៖ ខ្លឹមសារដែលកម្មាភិបាលនិងយុទ្ធជនចូលរួមសកម្មភាពជួយឧបត្ថម្ភកុមារទៅសាលារៀនស្ថិតក្នុងអនុគម្រោងទី៣ គម្រោងទី៣ កម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាល ២០២១​-២០៣០, ដំណាក់កាលទី ១ ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៥។ ការជួយឧបត្ថម្ភត្រូវបានចែងនៅចំណុច a  ប្រការ ២ មាត្រា ១៥ នៃសារាចរលេខ ៥៥/២០២៣/TT-BTC នៃក្រសួងហិរញ្ញវត្ថុ ដូចខាងក្រោម៖

- ជួយឧបត្ថម្ភសំភារៈសិក្សា៖ សៀវភៅ សៀវភៅសរសេរ និងសំភារៈសិក្សាដល់សិស្សដែលត្រូវបានអង្គភាពកងទ័ពទទួលជាកូនធម៌ និងជួយគាំទ្រតាមអនុគម្រោង។

- ជួយឧបត្ថម្ភសម្ភារៈចាំបាច់៖ សម្លៀកបំពាក់ ស្បែកជើង មធ្យោបាយធ្វើដំណើរទៅសាលារៀន និងតម្រូវការចាំបាច់ផ្សេងទៀត (ប្រសិនបើមាន);

- ជួយឧបត្ថម្ភចំណាយហូបចុកដល់សិស្ស;

- ជួយឧបត្ថម្ភនិងលើកសរសើរដល់សិស្សដែលមានលទ្ធផលសិក្សាល្អ;

- ជំនួយឧបត្ថម្ភសៀវភៅ សៀវភៅសរសេរ ឯកសារ ឧបករណ៍បង្រៀនដល់កម្មាភិបាលនិងយុទ្ធជនចូលរួមអនុវត្ដអនុគម្រោង,

- ខ្លឹមសារជួយឧបត្ថម្ភផ្សេងទៀត (ប្រសិនបើមាន) ទាក់ទងដោយផ្ទាល់ទៅនឹងដំណើរការសិក្សារបស់សិស្សតាមការសម្រេចចិត្ដរបស់រដ្ឋមន្ត្រីក្រសួងការពារប្រទេស ឬ អ្នកទទួលបានការផ្ទេរសិទ្ធិ៕

បកប្រែដោយ​ Pham Diep