គ្រួសាររបស់លោកស្រី Thach Thi Huong នៅភូមិ Sa Vang (ឃុំ Don Chau ស្រុក Duyen Hai) ធ្លាប់ជាគ្រួសារក្រីក្រនៅក្នុងមូលដ្ឋាន។ នៅឆ្នាំ២០២២ លោកស្រី Huong ទទួលបានទុនកម្ចីអនុគ្រោះចំនួន ៨០ លានដុង ដើម្បីអភិវឌ្ឍផលិតកម្ម។ លោកស្រីបានប្រើចំនួនប្រាក់នោះដើម្បីសាងសង់ទ្រុង និងទិញពពែពួជមកចិញ្ចឹម។ ដោយមានភាពឧស្សាហ៍ព្យាយាមក្នុងការរៀនសូត្រនៅវគ្គបណ្តុះបណ្តាលដែលរៀបចំដោយឃុំ និងស្រុក លោកស្រីបានថែរក្សាល្អហ្វូងពពែ ហើយសេដ្ឋកិច្ចគ្រួសារបានប្រសើរឡើងបន្តិចម្តងៗ។ នៅចុងឆ្នាំ២០២៣ គ្រួសាររបស់លោកស្រីបានរួចផុតពីភាពក្រីក្រ។

leftcenterrightdel
លោក Thach Chanh Thi ថែរក្សាគោរបស់គ្រួសារ

ពីមុនមក លោក Thach Chanh Thi នៅភូមិ Kenh Xang (ឃុំ Hoa Loi ស្រុក Chau Thanh) រស់នៅជាជំនួយការសំណង់ ហើយទទួលបានប្រាក់ចំណូល ៣០០,០០០ ដុង/ថ្ងៃ។ នៅឆ្នាំ២០២១ លោកត្រូវបានខ្ចីប្រាក់ ៣០ លានដុងពីធនាគារគោលនយោបាយសង្គមដើម្បីវិនិយោគលើការចិញ្ចឹមគោ។ លោក Thi បានឲ្យដឹងថា "ពីប្រាក់កម្ចី ខ្ញុំទិញគោពីរក្បាល។ បន្ទាប់ពីមួយរយៈពេល ហ្វូងគោបានបង្កើនចំនួន។ ខ្ញុំបានលក់កូនគោ ហើយរួមជាមួយនឹងប្រាក់ដែលខ្ញុំបានសន្សំពីមុនមក ទើបខ្ញុំអាចសង់ផ្ទះឡើងវិញ។ នៅចុងឆ្នាំ២០២៣ គ្រួសាររបស់ខ្ញុំចេញពីបញ្ជីគ្រួសារក្រីក្រនៅក្នុងមូលដ្ឋាន"។

នៅឆ្នាំ២០២៤ ដោយអនុវត្តកម្មវិធីគោលដៅជាតិស្ដីពីកាត់បន្ថយភាពក្រីក្រប្រកបដោយនិរន្តរភាព ខេត្ត Tra Vinh ទទួលបានថវិកាជាង ៧៣ ពាន់លានដុង។ ខេត្តបានចំណាយថវិកាជាង ២៥ ពាន់លានដុងសម្រាប់អនុវត្តសកម្មភាពដើម្បីបង្កើតបន្ថែមនូវការងារធ្វើ និងអភភិវឌ្ឍទម្រង់កាត់បន្ថយភាពក្រីក្រ ថវិកាជិត ១២ ពាន់លានដុងសម្រាប់ជួយគាំទ្រការបង្កើតការងារប្រកបដោយនិរន្តរភាព ហើយជាង ១០ ពាន់លានដុងសម្រាប់ជួយឧបត្ថម្ភពលករនៃគ្រួសារក្រីក្រ គ្រួសារជិតបន្ទាត់ក្រីក្រ គ្រួសារទើបតែរួចផុតពីភាពក្រីក្រ ជនពិការដែលមិនមានការងារប្រកបដោយស្ថិរភាព...

លោកស្រី To Thi Thu Hong នាយិកាមន្ទីរការងារ យុទ្ធជនពិការ និងសង្គមកិច្ចខេត្ត Tra Vinh បានឲ្យដឹងថា ទន្ទឹមនឹងដំណោះស្រាយជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងអនុវត្តការងារកាត់បន្ថយភាពក្រីក្រនៅមូលដ្ឋានប្រកបដោយប្រសិទ្ធភាព នៅក្នុងប៉ុន្មានឆ្នាំកន្លងនេះ ខេត្ត Tra Vinh បានជំរុញការផ្សព្វផ្សាយប្រកបដោយប្រសិទ្ធភាព រួមចំណែកយ៉ាងសំខាន់ក្នុងការផ្លាស់ប្តូរការយល់ដឹងរបស់ប្រជាជន ដោយលុបបំបាត់បន្តិចម្តងៗនូវគំនិតនៃការពឹងផ្អែកលើរដ្ឋ។ អាស្រ័យហេតុនេះ ដល់ចុងឆ្នាំ២០២៤ ខេត្ត Tra Vinh មានឃុំ ១០០% សម្រេចបានស្តង់ដារជនបទថ្មី ៩/៩ ស្រុក ទីរួមខេត្ត ក្រុងបញ្ចប់ភារកិច្ចកសាងជនបទថ្មី និងជនបទថ្មីកម្រិតខ្ពស់ អត្រាគ្រួសារក្រីក្រពហុវិមាត្រគឺ ២,៤៩៣ គ្រួសារ (ស្មើនឹង ០.៨៧%) និង ៥,៣១២ គ្រួសារជិតបន្ទាត់ក្រីក្រ (ស្មើនឹង ១.៨៤%) ហើយប្រាក់ចំណូលជាមធ្យមត្រូវបានប៉ាន់ប្រមាណថា ៩៣.៧ លានដុង/នាក់/ឆ្នាំ៕

បកប្រែដោយ Thanh Cong