ក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ គណៈកម្មាធិការបក្ស និងអាជ្ញាធរទីរួមខេត្ត Tinh Bien បានយកចិត្តទុកដាក់ជាពិសេសក្នុងការអនុវត្តកម្មវិធីលេខ ១៧១៩ អាស្រ័យហេតុនេះហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗត្រូវបានវិនិយោគ ដើម្បីបំពេញតម្រូវការជីវភាពរស់នៅរបស់ជនរួមជាតិខ្មែរ។ ផ្លូវត្រូវបានធ្វើឲ្យប្រសើរឡើង បង្កើតភាពងាយស្រួលសម្រាប់ប្រជាជនក្នុងការធ្វើដំណើរ និងការផ្លាស់ប្តូរទំនិញ មណ្ឌលសុខភាពត្រូវបានជួសជុលនិងសាងសង់ថ្មី ដើម្បីបំពេញតម្រូវការពិនិត្យ និងព្យាបាលជំងឺរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ នៅគ្រប់ឃុំមានសាលាមត្តេយ្យ សាលាបឋមសិក្សា និងអនុវិទ្យាល័យ។ សិស្សនិស្សិតជនជាតិភាគតិចដែលមានស្ថានភាពលំបាកត្រូវបានឧបត្ថម្ភសម្ភារៈសិក្សា និងថ្លៃសិក្សា... ពិសេសគឺការអនុវត្តគោលនយោបាយដោះស្រាយការខ្វះខាតដីលំនៅដ្ឋាន ផ្ទះលំនៅ ទឹកស្អាត និងការផ្លាស់ប្តូរការងារសម្រាប់ជនរួមជាតិភាគតិច បានជួយគ្រួសារជនជាតិខ្មែររាប់រយនាក់ដែលមានស្ថានភាពលំបាក មានផ្ទះថ្មីធំទូលាយ និងមានការងារប្រកបដោយស្ថិរភាព។

គ្រួសារលោក Chau Ton នៅភូមិ Ba Xoai ឃុំ An Cu (ទីរួមខេត្ត Tinh Bien) គឺជាគ្រួសារក្រីក្រនៅមូលដ្ឋាន បានចែករំលែកថា ការមានផ្ទះរឹងមាំ គឺជាក្តីសុបិនរបស់គ្រួសារខ្ញុំក្នុងរយៈពេលយូរ ប៉ុន្តែមិនអាចធ្វើវាបាន។ ដោយទទួលការយកចិត្តទុកដាក់ និងការជួយគាំទ្រពីរដ្ឋក្នុងការសាងសង់ផ្ទះថ្មី ខ្ញុំលែងមានការព្រួយបារម្ភអំពីភ្លៀង ឬពន្លឺព្រះអាទិត្យទៀតហើយ។ ខ្ញុំនឹងលើកទឹកចិត្តកូនៗ ចៅៗ និងប្រជាពលរដ្ឋឲ្យខិតខំធ្វើការ រួចផុតពីភាពក្រីក្រ ដើម្បីភូមិស្រុកអភិវឌ្ឍនកាន់តែខ្លាំងឡើង។

leftcenterrightdel
ដើមទុនពីកម្មវិធីលេខ១៧១៩ ជួយគ្រួសារលោក Chau Thon (ខាងឆ្វេង) នៅភូមិ Day Ca Hom ឃុំ Van Giao ទីរួមខេត្ត Tinh Bien សាងសង់ផ្ទះដ៏រឹងមាំមួយ

លោក Chau Ky នៅភូមិ My A សង្កត់ Nui Voi (ទីរួមខេត្ត Tinh Bien) ជាអ្នកមានប្រជាប្រិយភាពក្នុងសហគមន៍ខ្មែរបានឲ្យដឹងថា ដោយទទួលការយកចិត្តទុកដាក់ពីបក្ស រដ្ឋ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជីវភាពរស់នៅរបស់ជនរួមជាតិខ្មែរប្រសើរជាងមុន។ ផ្លូវក្នុងភូមិត្រូវបានចាក់បេតុងហើយ ជនរួមជាតិខ្មែរបានទៅទិញដូរទំនិញ និងធ្វើការនៅមណ្ឌលឧស្សាហកម្ម ដូច្នេះជីវភាពរស់នៅមានស្ថិរភាព... ខ្ញុំក៏ផ្សព្វផ្សាយ លើកទឹកចិត្តប្រជាពលរដ្ឋអំពីការលើកកម្ពស់ស្មារតីសាមគ្គីភាព កុំស្តាប់មនុស្សអាក្រក់ដែលនាំឲ្យមានការបែកបាក់ ព្រោះអាជ្ញាធរតែងជួយយើងមានជីវភាពកាន់តែប្រសើរ។

ក្នុងរយៈពេលកន្លងមក ការដឹកនាំ ការអនុវត្ត និងការគ្រប់គ្រងកម្មវិធីលេខ១៧១៩ តែងតែទទួលបានការយកចិត្តទុកដាក់ពីគណៈកម្មាធិការបក្ស និងអាជ្ញាធរទីរួមខេត្ត Tinh Bien ពីនោះ ជីវភាពរស់នៅរបស់ជនរួមជាតិខ្មែរបានប្រសើរឡើង រួមចំណែកកសាងជនបទកាន់តែរីកចម្រើន។ ក្នុងដំណាក់កាល ២០២២-២០២៣ ទីរួមខេត្ត Tinh Bien បានសាងសង់បំពង់ទឹកចំនួន ៦ នៅតាមឃុំមានស្ថានភាពលំបាក ដោះស្រាយបញ្ហាខ្វះខាតដីលំនៅដ្ឋាន និងផ្ទះលំនៅរបស់គ្រួសារជនជាតិខ្មែរចំនួន ៣៤ គ្រួសារ វិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដើម្បីបម្រើដល់ផលិតកម្ម និងជីវភាពរស់នៅរបស់ជនជាតិភាគតិច និងតំបន់ភ្នំ។

ទន្ទឹមនឹងនោះ ចាប់ពីដើមឆ្នាំ ២០២៤ ទីរួមខេត្ត Tinh Bien សហការជាមួយមូលដ្ឋាននានាដែលមានជនជាតិខ្មែរជាច្រើន ដើម្បីរៀបចំថ្នាក់បណ្តុះបណ្តាលវិជ្ជាជីវៈ ឮដើម្បីជួយប្រជាជនកាន់តែច្រើនមានការងារ បង្កើនប្រាក់ចំណូល និងរក្សាស្ថិរភាពក្នុងជីវភាពរស់នៅ។ បច្ចុប្បន្ន ប្រាក់ចំណូលជាមធ្យមសម្រាប់មនុស្សម្នាក់ៗនៅតំបន់ជនបទក្នុងទីរួមខេត្ត Tinh Bien សម្រេចបានប្រមាណ ៥៧ លានដុង/ឆ្នាំ រួមចំណែកកាត់បន្ថយចំនួនគ្រួសារជនជាតិភាគតិចក្រីក្រមកត្រឹម ៤៨២ គ្រួសារ ចំនួនគ្រួសារជនជាតិភាគតិចជិតបន្ទាត់ក្រីក្រ ១៩២ គ្រួសារ គ្រួសារនីមួយៗមានអគ្គិសនី និងប្រព័ន្ធទឹកស្អាត។

ឥឡូវនេះ នៅតាមភូមិជនជាតិខ្មែនានានៅទីរួមខេត្ត Tinh Bien ផ្ទះធំទូលាយបានជំនួសផ្ទះប្រក់ស័ង្កសីសាមញ្ញៗ កុមារត្រូវបានទៅសាលារៀន  ហើយជីវភាពរស់នៅរបស់ជនរួមជាតិខ្មែរក៏មានភាពប្រសើរឡើងផងដែរ៕

បកប្រែដោយ Thuy Anh