ពិព័រណ៍នេះមានស្តង់ជាង ១០០ ដែលបង្ហាញរូបគំនូរ និងរូបចម្លាក់ដ៏វិសេសវិសាលពីប្រទេសបារាំង និងបណ្តាប្រទេសក្នុងសហគមន៍ Francophone។ ក្នុងក្របខ័ណ្ឌនៃពិព័រណ៍នេះ សិល្បករវៀតណាមមានកិត្តិយសទទួលបានរង្វាន់ពីវេទិកាខឿនសេដ្ឋកិច្ចនិយាយភាសាបារាំង (FFA - Forum Francophone des Affaires)។

leftcenterrightdel
គណៈប្រតិភូទៅទស្សនាការតាំងបង្ហាញស្នាដៃរបស់វិចិត្រករ Dang Canh (រូបថត៖ vnanet.vn)

ក្នុងពិធីបើកនាយប់ថ្ងៃទី២៤ ខែវិច្ឆិកា លោកស្រី Louise Mushikiwabo អគ្គលេខាធិការនៃអង្គការអន្តរជាតិនិយាយភាសាបារាំង (OIF) បានប្រកាស និងប្រគល់ពានរង្វាន់ FFA ដល់ក្រុមវៀតណាម។ វិចិត្រករ Dang Canh និងជាងចម្លាក់ Jean-Pierre Vong បានទទួលរង្វាន់សម្រាប់ការតាំងពិព័រណ៍គំនូរ និងរូបចម្លាក់វៀតណាម។ ក្នុងឱកាសនេះ លោកស្រី Louise Mushikiwabo ក៏បានកោតសរសើរចំពោះស្តង់តាំងពិព័រណ៍របស់វៀតណាមផងដែរ៕

បកប្រែដោយ Thanh Cong