ចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៣ ខែមិថុនា ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម បានសហការជាមួយគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ គណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ ស្ថានទូតវៀតណាមប្រចាំនៅជប៉ុននិងសម្ព័ន្ធក្រុមហ៊ុនអុីអន  រៀបចំព្រឹត្តិការណ៍សប្តាហ៍ទំនិញវៀតណាមនៅផ្សារទំនើបអុីអន ប្រទេសជប៉ុន ឆ្នាំ ២០២៤។

leftcenterrightdel
ប្រតិភូទាំងឡាយទស្សនាស្តង់ទំនិញរបស់វៀតណាមនៅផ្សារទំនើបអុីអន
leftcenterrightdel
លោកស្រី Phan Thi Thang អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាមថ្លែងសុន្ទរកថាបើកព្រឹត្តិការណ៍

សប្តាហ៍ទំនិញវៀតណាមឆ្នាំ ២០២៤ បានតាំងបង្ហាញមុខទំនិញ ៣០០ ដែលមានលេខកូដផលិតផលចំនួន ១០០ ដូចជា៖ ផលិតផលកសិកម្ម មុខម្ហូបអាហារ វាយនភណ្ឌ គ្រឿងសង្ហារឹម គ្រឿងប្រើប្រាស់ក្នុងផ្ទះ ផលិតផលថែទាំសុខភាព។ ផលិតផលលេចធ្លោដែលបានតាំងបង្ហាញនៅសប្តាហ៍ទំនិញវៀតណាមឆ្នាំនេះ គឺផ្លែចេក ផ្លែគូលែន ផ្លែមៀន បង្គា ទឹកម្ទេស ផលិតផលឈើ និងផលិតផលថែរក្សាសុខភាពរបស់វៀតណាម។ ក្រៅពីនេះ ចំណុចលេចធ្លោក្នុងឆ្នាំនេះគឺស្តង់លក់ម្ហូបអាហារប្រចាំតំបន់របស់​វៀតណាមដូចជា  នំប៉័ង ហ្វើ កាហ្វេ  ផ្លែឈើ...៕

បកប្រែដោយ Thanh Cong