នៅក្នុងជំនួបនេះ លោកឧត្តមសេនីយ៍ត្រី សំ តុលា បានជម្រាបជូនអំពីស្ថានភាពនៅកម្ពុជាក្នុងរយៈពេលកន្លងមក។ លោកឧត្តមសេនីយ៍ត្រី សំ តុលា បានសម្តែងនូវសេចក្តីរីករាយដែលកងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមូលដ្ឋាននៃភាគីទាំងពីរមានទំនាក់ទំនងសហប្រតិបត្តិការលើវិស័យជាច្រើន; ព្រមទាំងលោកថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបក្ស រដ្ឋាភិបាល និងប្រជាជនវៀតណាម ដែលបានជួយកម្ពុជាផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពតនៅឆ្នាំ ១៩៧៩ និងកម្ពុជាក្នុងកំឡុងការរាតត្បាត Covid-19 និងវិស័យជាច្រើនទៀត។

leftcenterrightdel
លោកឧត្តមសេនីយ៍ត្រី  សំ តុលា រួមជាមួយគណៈប្រតិភូ កម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាលជូនអំណោយនិងជូនពរឆ្នាំថ្មីដល់បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត An Giang

លោកឧត្តមសេនីយ៍ត្រី សំ តុលា សង្ឃឹមថា នាពេលខាងមុខ អង្គភាពទាំងពីរបន្តជួយគ្នាទៅវិញទៅមក ជួយទាំងសម្ភារៈនិងស្មារតី បង្កើនការផ្លាស់ប្តូរនិងសម្របសម្រួលបង្ក្រាបបទល្មើសគ្រប់ប្រភេទ ជាពិសេសបទល្មើសគ្រឿងញៀន និងជួញដូរមនុស្ស..។ បង្កើតបរិយាកាសស្ថិរភាពសម្រាប់ប្រជាជននៅតាមតំបន់ព្រំដែនរស់នៅប្រកបអាជីវកម្ម និងអភិវឌ្ឍសេដ្ឋកិច្ច។

ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិ ២០២៤ លោកឧត្តមសេនីយ៍ត្រី សំ តុលា បានផ្ញើសារជូនពរដល់កម្មាភិបាល និងយុទ្ធជននៃកងទ័ពការពារព្រំដែនខេត្ត An Giang និងក្រុមគ្រួសារទាំងអស់មានសុខភាពល្អ និងសុភមង្គល ហើយជូនពរឱ្យអង្គភាពទទួលបានជោគជ័យក្នុងភារកិច្ចក្នុងឆ្នាំ ២០២៤។

ជាការឆ្លើយតប លោកវរសេនីយ៍ឯក Tran Quoc Khanh បានថ្លែងអំណរគុណចំពោះលោកឧត្តមសេនីយ៍ត្រី សំ តុលា និងគណប្រតិភូដែលបានឆ្លៀតពេលមកសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់កម្មាភិបាលនិងយុទ្ធជននៃកងទ័ពការពារព្រំដែនខេត្ត An Giang ព្រមទាំងជូនដំណឹងអំពីលទ្ធផលការងារមួយចំនួនក្នុងឆ្នាំ ២០២៣ របស់អង្គភាព។ លោកវរសេនីយ៍ឯក Tran Quoc Khanh សង្ឃឹមថា ក្នុងប៉ុន្មានឆ្នាំខាងមុខ អង្គភាពទាំងពីរនឹងពង្រឹងបន្ថែមទៀតនូវការសហការក្នុងការគ្រប់គ្រង និងការពារបូរណភាពទឹកដី និងសន្តិសុខព្រំដែនជាតិ។ ប្រយុទ្ធប្រឆាំងនិងទប់ស្កាត់បទល្មើសគ្រប់ប្រភេទ រួមចំណែកកសាងព្រំដែនសន្តិភាព មិត្តភាព និងអភិវឌ្ឍន៍៕

បកប្រែដោយ Pham Diep