leftcenterrightdel
លោកវរសេនីយ៍ឯក Ly Hong Sinh ថ្លែងក្នុងកិច្ចប្រជុំ

លោកវរសេនីយ៍ឯក Ly Hong Sinh នាយករងនគរបាលខេត្ត Tay Ninh ប្រធានការិយាល័យ BLO ខេត្ត Tay Ninh បានឲ្យដឹងថា៖ កំណត់ហេតុកិច្ចសហការទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀន រវាងបណ្តាអង្គភាពពោលខាងលើ ត្រូវបានចុះហត្ថលេខានៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣។ ដោយផ្អែកលើមុខងារ និងភារកិច្ចរបស់អង្គភាពនោះ មូលដ្ឋានជាសមាជិកការិយាល័យ BLO បានអនុវត្តដំណោះស្រាយក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀន និងឧក្រិដ្ឋកម្មឆ្លងដែន។ បន្ទាប់ពីអនុវត្តកំណត់ហេតុកិច្ចសហការ ការសម្របសម្រួលក្នុងទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀន និងឧក្រិដ្ឋកម្មឆ្លងដែន ទទួលបានលទ្ធផលវិជ្ជមានជាច្រើន ហើយទទួលបានការវាយតម្លៃខ្ពស់ពីអាជ្ញាធរខេត្ត Tay Ninh (វៀតណាម) និងខេត្តស្វាយរៀង និងខេត្តត្បូងឃ្មុំ។

កងកម្លាំងមានសមត្ថកិច្ច និងស្រុកជាប់ព្រំដែន បានផ្លាស់ប្តូរព័ត៌មានយ៉ាងសកម្ម ស្វែងរក និងចាប់ខ្លួនឧក្រិដ្ឋជនភ្លាមៗ រួមចំណែកការពារសន្តិសុខ សណ្តាប់ធ្នាប់នៅតំបន់ព្រំដែន។

leftcenterrightdel
ប្រតិភូទាំងឡាយសន្យាអនុវត្តកិច្ចសហការបានល្អ

ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២៣ ដល់ខែមិថុនា ឆ្នាំ២០២៤ កម្លាំងប្រឆាំងគ្រឿងញៀនខេត្ត Tay Ninh ចាប់បានករណី១០ និងមុខសញ្ញា១០ ដែលដឹកជញ្ជូនគ្រឿងញៀនដោយខុសច្បាប់ពីកម្ពុជាទៅវៀតណាម តាមខេត្ត Tay Ninh រឹបអូសបានគ្រឿងញៀនគ្រប់ប្រភេទប្រមាណ១០គីឡូក្រាម។

នគរបាលខេត្ត Tay Ninh បានសម្របសម្រួលជាមួយកងទ័ពការពារព្រំដែន ដើម្បីទទួលពលរដ្ឋវៀតណាមចំនួន ២៦នាក់ ដែលប្រគល់ដោយអាជ្ញាធរមានសមត្ថកិច្ចនៃភាគីកម្ពុជា។ អាស្រ័យលើនេះ រកឃើញមុខសញ្ញាចំនួន ២នាក់ ដែលប្រព្រឹត្តអំពើឃាតកម្មដែលរត់គេចទៅកម្ពុជា... សហការជាមួយកម្លាំងអាវុធហត្ថកម្ពុជា ចាប់ខ្លួនមុខសញ្ញាចំនួន ៥នាក់ (ក្នុងនោះមានមុខសញ្ញាចំនួន ២​ នាក់ ដែលជាមេក្លោងបោកយកទ្រព្យសម្បត្តិ និងមុខសញ្ញាគ្រោះថ្នាក់ពិសេស ៣នាក់ )។

បកប្រែដោយ Duy Hoan