អញ្ជើញចូលរួមពិធីមានលោក ចាន់ សូរីកា អគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងហូជីមិញ និងលោក Phonesy Buonmixay អគ្គកុងស៊ុលឡាវប្រចាំទីក្រុងហូជីមិញ។

នៅក្នុងកម្មវិធី និស្សិតឡាវ និងកម្ពុជាបានស្តាប់ឮពីលោកឧត្តមសេនីយ៍ទោ Trieu Xuan Hoa វីរៈបុរសនៃកងកម្លាំងប្រដាប់អាវុធប្រជាជន អតីតមេបញ្ជាការយោធភូមិភាគទី៧ អតីតអនុប្រធានគណៈកម្មាធិការដឹកនាំតំបន់ខ្ពង់រាបភាគកណ្តាល Tay Nguyen; លោកឧត្តមសេនីយ៍ទោ Luu Phuoc Luong អតីតមេបញ្ជាការរងកិច្ចការនយោបាយនៃយោធភូមិភាគទី៩ អតីតអនុប្រធានគណៈកម្មាធិការដឹកនាំទិសនិរតី...ចែករំលែកអំពីរយៈពេលដែលលោកបានរស់នៅ ប្រយុទ្ធ និងរួមជាមួយកងទ័ព និងប្រជាជនកម្ពុជា និងឡាវដណ្តើមបានឯករាជ្យ សេរីភាព។

leftcenterrightdel
លោកឧត្តមសេនីយ៍ទោ Luu Phuoc Luong អតីតមេបញ្ជាការរងកិច្ចការនយោបាយនៃយោធភូមិភាគទី៩ អតីតអនុប្រធានគណៈកម្មាធិការដឹកនាំទិសនិរតី ចែករំលែកនៅក្នុងកម្មវិធី (រូបថត៖ vov.vn)

កម្មវិធីនេះបានជួយនិស្សិតឡាវ និងកម្ពុជាយល់កាន់តែច្បាស់អំពីមនោសញ្ចេតនាដ៏ល្អរវាងប្រទេសទាំងបី រួមចំណែកកសាងស្មារតីសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការមិត្តភាពជាប្រពៃណី វៀតណាម-ឡាវ-កម្ពុជា។ Souphaphone Senhane និស្សិតឡាវដែលកំពុងសិក្សានៅសកលវិទ្យាល័យវេជ្ជសាស្ត្រ Pham Ngoc Thach បានចែករំលែកថា៖ “ខ្ញុំរំជួលចិត្តណាស់ចំពោះការលះបង់ដើម្បីប្រជាជន និងដើម្បីប្រទេសជាតិរបស់ជំនាន់មុនៗ ដើម្បីទទួលបានឯករាជ្យដូចសព្វថ្ងៃនេះ។ ខ្ញុំបានរស់នៅប្រទេសវៀតណាមក្នុងរយៈពេល ២ ឆ្នាំហើយ ហើយអ្វីដែលខ្ញុំចូលចិត្តបំផុតគឺប្រជាជនវៀតណាម ដែលមានភាពរួសរាយរាក់ទាក់ណាស់។ ក្នុងការសិក្សា អ្នកគ្រូប្រៀបដូចជាម្ដាយទីពីររបស់ខ្ញុំ ដោយសារអ្នកគ្រូបានគាំទ្រ និងយកចិត្តទុកដាក់ខ្លាំងណាស់ចំពោះយើងខ្ញុំ"៕

បកប្រែដោយ Huyen Trang