leftcenterrightdel
កិច្ចប្រជុំរវាងលោកស្រី Dang Hoang Oanh និងលោក Oscar Manuel Silvera Martinez រដ្ឋមន្ត្រីក្រសួងយុត្តិធម៌គុយបា  (រូបថត៖ vnanet.vn)

ក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូបានជួបពិភាក្សាការងារជាមួយ លោក Oscar Manuel Silvera Martínez រដ្ឋមន្ត្រីក្រសួងយុត្តិធម៌គុយបា។ នៅក្នុងជំនួបនេះ ភាគីទាំងពីរបានអះអាងនូវចំណងមិត្តភាពដ៏ជ្រាលជ្រៅ និងមិត្តភាពល្អរវាងវៀតណាម និងគុយបា ដោយសង្កត់ធ្ងន់ទៅលើបំណងប្រាថ្នារបស់ភាគីទាំងពីរអំពីការចែករំលែកបទពិសោធន៍ក្នុងការអនុវត្តបច្ចេកវិទ្យាព័ត៌មាន និងធ្វើបរិវត្តកម្មបច្ចេកវិទ្យាឌីជីថលក្នុងការកសាងច្បាប់ និងការគ្រប់គ្រងការងារតុលាការ បទពិសោធន៍ក្នុងការងារត្រួតពិនិត្យឯកសារច្បាប់។ ភាគីទាំងពីរក៏បានពិនិត្យមើលការសម្របសម្រួលអនុវត្តប្រកបដោយប្រសិទ្ធភាពនៃកម្មវិធីកិច្ចសហប្រតិបត្តិការឆ្នាំ ២០២៤-២០២៥ រវាងក្រសួងយុត្តិធម៌នៃប្រទេសទាំងពីរ។ ក្នុងឱកាសនេះ លោក Oscar Manuel Silvera Martínez និងលោកស្រី Dang Hoang Oanh បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការរវាងបណ្ឌិតសភាយុត្តិធ៌មនៃក្រសួងយុត្តិធម៌វៀតណាម និងសាលាឯកទេសនៃក្រសួងយុត្តិធម៌គុយបា។

leftcenterrightdel
លោកស្រី Dang Hoang Oanh (ឆ្វេង) និងលោក​ Oscar Manuel Silvera Martínez បានផ្លាស់ប្តូរអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការ (រូប​ថត៖ vnanet.vn)

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារនៅប្រទេសគុយបា លោកស្រី Dang Hoang Oanh ក៏បានជួបពិភាក្សាការងារជាមួយ លោក José Luis Toledo Santander ប្រធានគណៈកម្មាធិការធម្មនុញ្ញ និងច្បាប់គុយបា ហើយបានទៅទស្សនាកិច្ចការងារនៅមហាវិទ្យាល័យច្បាប់ សាលាឯកទេសនៃក្រសួងយុត្តិធ៌មគុយបា nigសមាគមក្រុម​ហ៊ុនច្បាប់របស់គុយបា។

បកប្រែដោយ Duy Hoan