អញ្ជើញចូលរួមសន្និសីទនេះមាន លោក ជីវ កេង ប្រធានតុលាការកំពូលនៃព្រះរាជាណាចក្រកម្ពុជា; លោក Viengthong Siphandon ប្រធានតុលាការប្រជាជនកំពូលនៃប្រទេសឡាវ រួមទាំងថ្នាក់ដឹកនាំ ប្រធានតុលាការ អនុប្រធានតុលាការ ចៅក្រមតុលាការកំពូល និងចៅក្រមតុលាការនៃខេត្តជាប់ព្រំដែននៃប្រទេសទាំងបី។

អញ្ជើញថ្លែងមតិក្នុងពិធីបើកសន្និសីទ លោក Nguyen Hoa Binh បានសង្កត់ធ្ងន់ថា៖ ការបង្កើត និងរក្សាយន្តការសន្និសីទតុលាការបណ្តាខេត្តជាប់ព្រំដែននៃប្រទេសទាំងបី គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៃកិច្ចសហប្រតិបត្តិការ ជាពិសេសវិស័យតុលាការ ដែលជាការកត់សម្គាល់អំពីការដំឡើងកិច្ចសហប្រតិបត្តិការរវាងប្រព័ន្ធតុលាការរបស់ប្រទេសទាំងបី។

leftcenterrightdel
លោក Nguyen Hoa Binh សមាជិកការិយាល័យនយោបាយ លេខាមជ្ឈិមបក្ស ប្រធានតុលាការប្រជាជនកំពូលវៀតណាម (រូប​ថត៖ vnanet.vn)

សន្និសីទលើកទី៧នេះ ផ្តោតការពិភាក្សាលើប្រធានបទចំនួន៤ រួមមាន៖ ការវាយតម្លៃស្ថានភាព និងលទ្ធផល នៃការអនុវត្តសេចក្តីថ្លែងការណ៍រួមនៃសន្និសីទ លើកទី៦;  ការចែករំលែកបទពិសោធន៍ដែលពាក់ព័ន្ធនឹងបរទេស; ការបង្កើនជំនួយផ្នែកច្បាប់ទៅវិញទៅមករវាងតុលាការនៃប្រទេសទាំងបី និងចែករំលែកបទពិសោធន៍លើកំណែទម្រង់ប្រព័ន្ធតុលាការ ដោយសង្កត់ធ្ងន់លើលទ្ធផលដែលទទួលបានពីការអនុវត្តបច្ចេកវិទ្យាព័ត៌មានទៅនឹងប្រតិបត្តិការរបស់តុលាការ។

ប្រធានតុលាការកំពូលនៃប្រទេសទាំងបី វៀតណាម កម្ពុជា និងឡាវ ចុះហត្ថលេខាលើខ្លឹមសារនៃការទប់ស្កាត់បទល្មើស និងការដោះស្រាយវិវាទរដ្ឋប្បវេណីឆ្លងដែន ជាពិសេសបញ្ហាដែលកំពុងកើតមាននៅក្នុងតំបន់អាស៊ាននិយាយរួម រវាងវៀតណាម កម្ពុជា និងឡាវ និយាយដោយឡែក ព្រមទាំងផ្តល់អាទិភាព យកចិត្តទុកដាក់បន្ថែមទៀតចំពោះកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងវិស័យតុលាការ បន្តសម្របសម្រួល និងផ្លាស់ប្តូរព័ត៌មានរវាងតុលាការបណ្តាខេត្តព្រំដែនជាប់ព្រំដែន។ សន្និសីទក៏បានលើកឡើងទិសដៅដោះស្រាយការលំបាក និងឧបសគ្គនៅពេលអនុវត្តសំណុំរឿងព្រហ្មទណ្ឌទាក់ទងនឹងបរទេស និងជំនួយផ្លូវច្បាប់ទៅវិញទៅមករវាងតុលាការនៃប្រទេសទាំងបី។

បកប្រែដោយ Duy Hoan