leftcenterrightdel
លោក Pham Minh Chinh ថ្លែងនៅក្នុងកិច្ចប្រជុំ (រូប​ថត៖ vnanet.vn)

ថ្លែងក្នុងកិច្ចប្រជុំនេះ លោក Pham Minh Chinh បានសង្កត់ធ្ងន់ថា ភារកិច្ចអភិវឌ្ឍសេដ្ឋកិច្ចសង្គមក្នុងឆ្នាំ ២០២៤ គឺធ្ងន់ជាងភារកិច្ចក្នុងឆ្នាំ ២០២៣ ដូច្នេះ ភារកិច្ចរបស់ក្រសួង ស្ថាប័នទាំងអស់ រួមទាំងគណៈកម្មាធិការគ្រប់គ្រងទុនរបស់រដ្ឋនៅសហគ្រាស និងក្រុមហ៊ុនសាជីវកម្ម អគ្គក្រុមហ៊ុនក៏ច្រើនជាងដែរ។ ទោះបីជាមានចំនួនតិចតួចក៏ដោយ ក៏ក្រុមហ៊ុនសាជីវកម្ម អគ្គក្រុមហ៊ុនរដ្ឋ បានគ្រប់គ្រងធនធាន ទ្រព្យសម្បត្តិ និងដើមទុនធំ ដែលបង្កើតកម្លាំងសម្ភារៈសំខាន់របស់បក្ស និងរដ្ឋ។ រួមជាមួយនឹងការអភិវឌ្ឍសេដ្ឋកិច្ច ក្រុមហ៊ុនសាជីវកម្ម អគ្គក្រុមហ៊ុន ក៏បានចូលរួមយ៉ាងសកម្មក្នុងការធានាសន្តិសុខសង្គម។

leftcenterrightdel
រូបថតឧទាហរណ៍ (រូប​ថត៖ vnanet.vn)

ចុងក្រោយ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យថ្នាក់ដឹកនាំក្រសួង ស្ថាប័ន ក្រុមហ៊ុនសាជីវកម្ម អគ្គក្រុមហ៊ុន ធ្វើការវិភាគ និងវាយតម្លៃលទ្ធផលប្រតិបត្តិការដែលសម្រេចបាននៅឆ្នាំ ២០២៣ និងលើកឡើងភារកិច្ច និងដំណោះស្រាយដើម្បីជម្រុញផលិតកម្ម និងការធ្វើអាជីវកម្ម រួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅឆ្នាំ២០២៤ និងនាពេលខាងមុខ។ ជាពិសេស ប្រតិភូបានពិនិត្យឡើងវិញនូវតម្រូវការ កែលម្អយន្តការគោលនយោបាយ និងច្បាប់ពាក់ព័ន្ធ ដើម្បីឱ្យក្រុមហ៊ុនសាជីវកម្ម អគ្គក្រុមហ៊ុន ដំណើរការកាន់តែមានប្រសិទ្ធភាព៕

បកប្រែដោយ​ Duy Hoan