នារសៀលថ្ងៃទី ៤ កុម្ភៈ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានអញ្ជើញទៅសួរសុខទុក្ខ  ជូនពរឆ្នាំថ្មី និងផ្តល់អំណោយលើកទឹកចិត្តជូនកងកម្លាំងដែលកំពុងបំពេញភារកិច្ចក្នុងអំឡុងបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនៅទីក្រុង Can Tho​។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ទៅសួរសុខទុក្ខ និងជូនអំណោយដល់កម្មករនៃក្រុមហ៊ុននគររូបនីយកម្ម Can Tho

អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់កម្មករនៃក្រុមហ៊ុននគររូបនីយកម្ម Can Tho និងកម្មករដែលកំពុងសាងសង់ទំនប់ទឹកលើទន្លេ Can Tho លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់លើបំណងចង់ឱ្យកម្មាភិបាល កម្មករ និយោជិតរបស់ក្រុមហ៊ុនឲ្យបន្តលើកកម្ពស់ស្មារតីស្នេហាជាតិ មានទំនួលខុសត្រូវ និង​ចូល​រួម​ប្រឡងប្រណាំងបំពេញការងារ ដោយ​​បង្កើតសន្ទុះថ្មី កម្លាំងចលករថ្មី និងសមិទ្ធិផលថ្មីក្នុងឆ្នាំ ២០២៤ និងពេលខាងមុខ រួមចំណែកធ្វើឱ្យទីក្រុង Can Tho ស្រស់ស្អាត និងសុវត្ថិភាព។

លោកនាយករដ្ឋមន្ត្រីបានស្នើរឲ្យអាជ្ញាធរទីក្រុង Can Tho និងក្រុមហ៊ុន​នគររូបនីយកម្ម Can Tho ស្រាវជ្រាវលើកកំពស់ជីវភាពខាងសម្ភារៈ និងស្មារតីរបស់កម្មករ និយោជិតរបស់ក្រុមហ៊ុន ជាពិសេសគ្រួសារដែលមានស្ថានភាពលំបាក និងគ្រួសារមានគុណបំណាច់ចំពោះបដិវត្តន៍។

នារសៀលថ្ងៃដដែល លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអញ្ជើញទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់កងកម្លាំងប្រដាប់អាវុធទីក្រុង Can Tho៕

បកប្រែដោយ Duy Hoan