leftcenterrightdel
កម្ពុជាជាប្រភពផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីធំជាងគេរបស់វៀតណាម

យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ វៀតណាមបាននាំចូលគ្រាប់ស្វាយចន្ទីជិត ១.៥ លានតោន ដែលមានតម្លៃ ១.៨ ពាន់លានដុល្លារអាមេរិក កើនឡើង ៨.៤% អំពីបរិមាណ ខណៈតម្លៃកើនឡើងត្រឹមតែ ៣.៤% ប៉ុណ្ណោះ។ គ្រាប់ស្វាយចន្ទីកម្ពុជាមានចំនួន ៥៥.៥% នៃទំហំនាំចូលសរុបនៃផលិតផលនេះរបស់ប្រទេសវៀតណាម នៅក្នុងឆមាសទីមួយនៃឆ្នាំនេះ។ ក្នុងឆមាសទីមួយនៃឆ្នាំនេះ គ្រាប់ស្វាយចន្ទីជាង ៧៨០៧០០តោន ពីប្រទេសនេះត្រូវបាននាំចូលទៅប្រទេសវៀតណាម ដែលមានតម្លៃរហូតដល់ ១ ពាន់លានដុល្លារអាមេរិក។ ការនាំចូលគ្រាប់ស្វាយចន្ទីពីទីផ្សារកម្ពុជាបានកើនឡើង ៣៦.៧% អំពីបរិមាណ និងកើនឡើង ២៨.១% អំពីតម្លៃបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។

វៀតណាមជាប្រទេសនាំចេញគ្រាប់ស្វាយចន្ទីលេខ១លើពិភពលោក។ ទោះបីជាយ៉ាងណាក៏ដោយ ការផ្គត់ផ្គង់វត្ថុធាតុដើមក្នុងស្រុកសម្រាប់បំរើការកែច្នៃរបស់ប្រទេសវៀតណាមនៅមានកម្រិតនៅឡើយ អង្គភាពអាជីវកម្មត្រូវនាំចូលគ្រាប់ស្វាយចន្ទីក្នុងបរិមាណធំ។ ក្រៅពីកម្ពុជា អង្គភាពអាជីវកម្មក៏បាននាំចូលគ្រាប់ស្វាយចន្ទីពីទ្វីបអាហ្រ្វិកមួយចំនួនធំផងដែរ។

បកប្រែដោយ Duy Hoan