ក្នុងជំនួបនេះ សម្តេចតេជោ ហ៊ុន សែន ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតរបស់គណបក្សប្រជាជនកម្ពុជា ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ​រដ្ឋសភា ព្រឹទ្ធសភា និងប្រជាជនកម្ពុជាជូនចំពោះបក្ស រដ្ឋ រដ្ឋសភា និងប្រជាជនវៀតណាមចំពោះមរណភាពរបស់លោក Nguyen Phu Trong អគ្គលេខាបក្សកុម្មុយនិស្ដវៀតណាម។

leftcenterrightdel
លោក To Lam ប្រធានរដ្ឋវៀតណាម ទទួលជួបសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានព្រឹទ្ធសភាកម្ពុជា

សម្ដេចតេជោ ហ៊ុន សែន បានវាយតំលៃខ្ពស់ចំពោះការរួមចំណែកដ៏ធំធេងរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong ចំពោះបក្ស រដ្ឋ និងប្រជាជនវៀតណាម។ សម្ដេចតេជោ ហ៊ុន សែន សង្កត់ធ្ងន់ថា លោកអគ្គលេខាបក្សគឺជាអ្នកបដិវត្តន៍ដែលបានលះបង់ពេញមួយជីវិតដើម្បីប្រទេសជាតិ និងប្រជាជនវៀតណាម ក៏ដូចជាពូនជ្រំទំនាក់ទំនងរវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរវៀតណាម និងកម្ពុជា; ផ្លាស់ប្តូរខ្លឹមសារមួយចំនួនស្តីពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

សម្ដេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណវៀតណាមដែលបានជួយកម្ពុជាឱ្យរួចផុតពីរបបប្រល័យពូជសាសន៍កាលពីមុន ក៏ដូចជាក្នុងការងារកសាង និងអភិវឌ្ឍប្រទេសសព្វថ្ងៃ។ ហើយសង្កត់ធ្ងន់ថា ក្រោមការដឹកនាំរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong វៀតណាមសម្រេចបានសមិទ្ធិផលសំខាន់ៗក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការងារកសាងបក្ស ព្រមទាំងអះអាងថា កម្ពុជានឹងបន្ដរក្សា និងពូនជ្រំទំនាក់ទំនងរវាងបក្សទាំងពីរប្រទេសទាំងពីរ និងប្រជាជនទាំងពីរឲ្យកាន់តែរីក​ចម្រើន។

លោកប្រធានរដ្ឋ To Lam បានថ្លែងអំណរគុណចំពោះគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា ព្រះមហាក្សត្រ និងថ្នាក់ដឹកនាំជាន់ខ្ពស់របស់កម្ពុជា ដែលបានផ្ញើសាររំលែកទុក្ខចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong ដែលបានបង្ហាញយ៉ាងជ្រាលជ្រៅអំពីទំនាក់ទំនងដ៏ល្អរវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ​វៀតណាម និងកម្ពុជា។ លោកប្រធានរដ្ឋ To Lam បានចែករំលែកថា ការដែលលោក Nguyen Phu Trong អគ្គលេខាបក្សទទួលមរណភាពគឺជាការបាត់បង់ដ៏ធំធេងសម្រាប់បក្ស រដ្ឋ និងប្រជាជនវៀតណាម ហើយបានអះអាងថា ក្នុងអំឡុងពេលបំពេញការងារ និងកាន់​មុខ​តំណែងដឹកនាំនានា លោកអគ្គលេខាបក្ស Nguyen Phu Trong តែងតែយកចិត្តទុកដាក់លើការកសាង ពង្រឹង និងពង្រីកទំនាក់ទំនងល្អរវាងវៀតណាម និងកម្ពុជា។

* នារសៀលថ្ងៃទី២៥ ខែកក្កដា នៅទីស្នាក់ការរដ្ឋាភិបាល លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានជួបជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភាកម្ពុជាក្នុងឱកាសចូលរួមពិធីគោរពវិញ្ញាណក្ខន្ធលោក Nguyen Phu Trong អគ្គលេខាបក្សកុម្មុយនិស្ដវៀតណាម។

leftcenterrightdel
លោកនាយករដ្ឋមន្រ្តី Pham Minh Chinh និងសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានព្រឹទ្ធសភាកម្ពុជា (រូបថត៖ TTXVN)

នៅក្នុងជំនួប ភាគីទាំងពីរបានឯកភាពបន្តពង្រឹងនិងពង្រីកទំនាក់ទំនងនយោបាយនិងទំនុកចិត្ដខាងនយោបាយរវាងបក្សទាំងពីរ និងរដ្ឋទាំងពីរ ព្រមទាំងសហការគ្នាបានល្អដើម្បីអនុវត្តសេចក្តីថ្លែងការណ៍រួម កិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការ បង្កើនការផ្លាស់ប្តូរគណៈប្រតិភូ និងជំនួបជាន់ខ្ពស់រវាងបក្សទាំងពីរ និងរដ្ឋទាំងពីរ លើកកម្ពស់យន្តការសហប្រតិបត្តិការដែលមានស្រាប់ ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការរវាងក្រសួង ស្ថាប័ន និងមូលដ្ឋាន អង្គការមហាប្រជាជន។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងថា វៀតណាមតែងតែគាំទ្រកម្ពុជាអភិវឌ្ឍន៍ប្រកបដោយសន្តិភាព ស្ថិរភាព និងវិបុលភាព។ ភាគីទាំងពីរបានអះអាងជាថ្មីនូវគោលការណ៍មិនអនុញ្ញាតឱ្យកម្លាំងអរិភាពណាមួយប្រើប្រាស់ទឹកដីរបស់ប្រទេសខ្លួនដើម្បីគម្រាមកំហែងប្រទេសមួយទៀត។​ កសាងខ្សែព្រំដែនកម្ពុជា-វៀតណាមប្រកបដោយសន្តិភាព ស្ថិរភាព និងនិរន្តរភាព គ្រប់គ្រងបានល្អ និងជំរុញការដោះស្រាយបញ្ហាព្រំដែន ការខ័ណ្ឌសីមា បោះបង្គោលព្រំដែនគោក និងពង្រឹងការសម្របសម្រួលរវាងកងកម្លាំងអនុវត្តច្បាប់លើដីគោក និងនៅសមុទ្រ ដោះស្រាយបញ្ហាដែលកើតឡើងបានទាន់ពេលវេលា។

ភាគីទាំងពីរបានឯកភាពពង្រឹងការតភ្ជាប់រវាងខឿនសេដ្ឋកិច្ចទាំងពីរ ជំរុញពាណិជ្ជកម្មតាមព្រំដែន សហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅតាមតំបន់ព្រំដែន និងបង្កើតលក្ខខណ្ឌអំណោយផលបន្ថែមទៀតសម្រាប់សកម្មភាពវិនិយោគ និងធ្វើអាជីវកម្មនៃប្រទេសទាំងពីរ។

លោកនាយករដ្ឋមន្ត្រី Pham Minh បានថ្លែងអំណរគុណចំពោះសម្ដេចតេជោ ហ៊ុន សែន តែងតែយកចិត្តទុកដាក់ ដឹកនាំ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគមន៍ជនដើមកំណើតវៀតណាមនៅកម្ពុជានាពេលថ្មីៗនេះ ជាពិសេសទាក់ទងនឹងឯកសារច្បាប់។ លោកនាយករដ្ឋមន្ត្រី Pham Minh មានបំណងចង់សម្ដេចតេជោ ហ៊ុន សែន នឹងបន្ដយកចិត្តទុកដាក់ និងដឹកនាំអាជ្ញាធរនានាឲ្យ​បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ប្រជាពលរដ្ឋមានសិទ្ធិទទួល និងកាន់កាប់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ដោះស្រាយការលំបាកសម្រាប់ឯកសារច្បាប់ អនុញ្ញាតឱ្យកុមារមានសំបុត្រកំណើតបានចូលរៀននៅសាលារដ្ឋកម្ពុជា។ ធានាសិទ្ធិស្របច្បាប់សម្រាប់ជនដើមកំណើតវៀតណាមដែលមានប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍។ ធានាលក្ខខណ្ឌសុខុមាលភាព និងគាំទ្រការផ្លាស់ប្តូរ​ការប្រកបមុខរបបរកស៊ីសម្រាប់ជនដើមកំណើតវៀតណាមនៅតំបន់ទន្លេសាប។

leftcenterrightdel
លោក Luong Cuong លេខាប្រចាំការគណៈលេខាមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមទទួលជួបសម្ដេចតេជោ  ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានព្រឹទ្ធសភាកម្ពុជា (រូបថត៖ vnanet.vn)

*នារសៀលថ្ងៃទី ២៥ ខែកក្កដា នៅទីក្រុងហាណូយ លោក Luong Cuong សមាជិកការិយាល័យនយោបាយ លេខាប្រចាំការគណៈលេខាមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមទទួលជួបសម្ដេចតេជោ  ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានព្រឹទ្ធសភាកម្ពុជា៕

បកប្រែដោយ Pham Diep