ខេត្ត An Giang៖ បញ្ចប់ភារកិច្ចស្វែងរកប្រមូលអដ្ឋិធាតុយុទ្ធជនពលី
កប.អនឡាញ - នាថ្ងៃទី ១៧ ខែកក្កដា គណៈកម្មាធិការដឹកនាំលេខ ៥១៥ ខេត្ត An Giang បានប្រារព្ធពិធីទទួលក្រុម K93 (បញ្ជាការដ្ឋានយោធាខេត្ត An Giang) ដែលបំពេញភារកិច្ចស្វែងរក ប្រមូលអដ្ឋិធាតុយុទ្ធជនពលីនៃកងទ័ពស្ម័គ្រចិត្តវៀតណាមដែលបានពលីជីវិតនៅកម្ពុជាក្នុងសម័យសង្គ្រាម ដំណាក់កាលទី ២៣ រដូវប្រាំងឆ្នាំ ២០២៣-២០២៤ ត្រឡប់់ទៅអង្គភាពវិញ។
ដោយមានការខិតខំប្រឹងប្រែង ជម្នះការលំបាក កម្មាភិបាល យុទ្ធជននៃក្រុម K93 បានអនុវត្តការស្វែងរកជាច្រើនក្នុងរដូវប្រាំងឆ្នាំ២០២៣-២០២៤ ដោយបានជីកលើកអដ្ឋិធាតុយុទ្ធជនពលីចំនួន ៦០ អដ្ឋិធាតុនៅក្នុងប្រទេសកម្ពុជា និងក្នុងប្រទេសវៀតណាម។ ក្នុងនោះមានអដ្ឋិធាតុយុទ្ធជនពលីចំនួន ៥២ នៅខេត្តតាកែវ និងខេត្តកំពង់ស្ពឺ អដ្ឋិធាតុចំនួន ៨ នៅក្នុងខេត្ត An Giang ប្រទេសវៀតណាម។
    |
 |
ថ្នាក់ដឹកនាំខេត្ត An Giang ទទួលអដ្ឋិធាតុ ដែលបានប្រមូលស្វែងរកដោយក្រុម K93 |
ថ្លែងមតិក្នុងពិធីទទួល លោក Le Phuoc Tan អនុប្រធានប្រចាំការនៃគណៈកម្មាធិការប្រជាជនខេត្ត An Giang ប្រធានគណៈកម្មាធិការដឹកនាំលេខ ៥១៥ បានទទួលស្គាល់ការខិតខំប្រឹងប្រែងរបស់កម្មាភិបាល យុទ្ធជន នៃក្រុម K93។ ទន្ទឹមនឹងនោះ លោកបានសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះការជួយគាំទ្ររបស់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធនៃប្រទេសមិត្ត ក៏ដូចជាប្រជាជនក្នុងប្រទេស ដែលបានបង្កើតលក្ខខណ្ឌអំណោយផល និងផ្តល់ព័ត៌មានដ៏មានតម្លៃអំពីកន្លែងបញ្ចុះសពយុទ្ធជនពលី ដោយហេតុនេះជួយក្រុម K93 បញ្ចប់បេសកកម្មរបស់ខ្លួន។
ក្នុងឱកាសនេះ គណៈកម្មាធិការដឹកនាំលេខ ៥១៥ ខេត្ត An Giang និងទីភ្នាក់ងារ អង្គភាពអាជីវកម្ម បានប្រគល់អំណោយលើកទឹកចិត្តជូនកម្មាភិបាល យុទ្ធជននៃក្រុម K93។
បកប្រែដោយ Duy Hoan