leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang ថ្លែងក្នុងកិច្ចប្រជុំ

ថ្លែងមតិក្នុងកិច្ចប្រជុំ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានទទួលស្គាល់ និងកោតសរសើរចំពោះស្ថាប័នពាក់ព័ន្ធ ដែលបានសម្របសម្រួល ផ្តល់យោបល់ និងបំពេញល្អការងារត្រៀមរៀបចំសេចក្តីព្រាងរបាយការណ៍ សេចក្តីសន្និដ្ឋានរបស់គណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការបក្សយោធាមជ្ឈិមស្តីពីមហាសន្និបាតគ្រប់លំដាប់ថ្នាក់ក្នុងបក្សភាគកងទ័ព និងសង្កត់ធ្ងន់ថា របាយការណ៍ត្រូវផ្តោតលើការបញ្ជាក់ច្បាស់លទ្ធផលលេចធ្លោលើគ្រប់ទិដ្ឋភាពការងាររបស់កងទ័ពទាំងមូលក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំ២០២៤  ទន្ទឹមនឹងនោះស្រាវជ្រាវ ផ្តល់យោបល់ វាយតម្លៃលើចំណុចខ្វះខាត មូលហេតុ ដាក់ចេញដំណោះស្រាយ និងផ្តល់យោបល់ជូនថ្នាក់ដឹកនាំបក្ស និងរដ្ឋអំពីបញ្ហាចាំបាច់។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ

ទាក់ទិននឹងសេចក្តីព្រាងសេចក្តីណែនាំរបស់គណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការបក្សយោធាមជ្ឈិមស្តីពីមហាសន្និបាតបក្សគ្រប់លំដាប់ថ្នាក់ក្នុបក្សភាគកងទ័ព លោកនាយឧត្តមសេនីយ៍ Phan Van Giang បានស្នើឱ្យស្ថាប័នរៀបចំសេចក្តីព្រាង ទទួលយកមតិ បន្តស្រាវជ្រាវ និងបំពេញឯកសារដឹកនាំមហាសន្និបាតបក្សគ្រប់លំដាប់ថ្នាក់ក្នុងបក្សភាគកងទ័ព ឆ្ពោះទៅមហាសន្និបាតបក្ស លើកទី១៤។ ទាក់ទិននឹងផែនការរៀបចំកិច្ចប្រជុំគណៈកម្មាធិការបក្សយោធាមជ្ឈិម (កិច្ចប្រជុំប្រជុំលើកទី១០) និងសន្និបាតយោធានយោបាយក្នុងឆមាសទី១ ឆ្នាំ២០២៤ ស្ថាប័នមានសមត្ថកិច្ចត្រូវសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយអង្គភាពពាក់ព័ន្ធ ដើម្បីអនុវត្តការងាររៀបចំបានល្អគ្រប់វិស័យ ធានាសន្និបាតប្រព្រឹត្តទៅតាមផែនការ ប្រកបដោយជោគជ័យ និងធាន​សុវត្ថិភាពជាដាច់ខាត...

បកប្រែដោយ Thanh Cong