លទ្ធផលសម្រេចបាននោះ បានមកពីគោលនយោបាយទិដ្ឋាការអំណោយផល និងកម្មវិធីផ្សព្វផ្សាយទេសចរណ៍ដែលត្រូវបានបណ្ដា​មូលដ្ឋានជំរុញយ៉ាងខ្លាំង ដែលទាក់ទាញចំនួនភ្ញៀវទេសចរអន្តរជាតិមកវៀតណាមកើនឡើងខ្ពស់​ បើធៀបនឹងរយៈពេលដូច​គ្នា​កាលពីឆ្នាំមុន។

leftcenterrightdel
ភ្ញៀវទេសចរអន្តរជាតិមកវៀតណាមកើនដល់ជាង ៨,៨ លាននាក់ (រូបថត៖ vnanet.vn)

ក្នុងចំណោមភ្ញៀវទេសចរអន្តរជាតិចំនួន ៨.៨ លាននាក់ ភ្ញៀវទេសចរដែលធ្វើដំណើរតាមផ្លូវអាកាសមានចំនួន ៨៣.៨%; តាមផ្លូវគោកមាន ១៤.៣% និងតាមផ្លូវសមុទ្រមាន ១.៩% ។

តាំងពីដើមឆ្នាំមក មូលដ្ឋានជាច្រើនបានជំរុញការផ្សព្វផ្សាយទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ជាលទ្ធផល ទីក្រុងហាណូយបានទទួលភ្ញៀវទេសចរណ៍ជាង ១៤ លាននាក់។ ក្នុងនោះ ភ្ញៀវទេសចរអន្តរជាតិកើន ៥២.៦% និងចំណូលសរុបពីភ្ញៀវទេសចរត្រូវបានប៉ាន់ប្រមាណថា មានចំនួន ៥៥.៣៨៥ ពាន់លានដុង។

ខេត្ដ Thanh Hoa បានទទួលភ្ញៀវទេសចរជិត ៩.៨ លាននាក់។ ក្នុងនោះ ភ្ញៀវទេសចរអន្តរជាតិភាគច្រើនមកពីប្រទេសចិន កូរ៉េខាងត្បូង ជប៉ុន បារាំង អាល្លឺម៉ង់ អង់គ្លេស...

នៅខេត្ដ Khanh Hoa ក្នុងឆមាសទី ១ ឆ្នាំ ២០២៤ ខេត្ត Khanh Hoa បានទទួលភ្ញៀវទេសចរណ៍ជិត ៥.២ លាននាក់ កើនឡើង ៨៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕

បកប្រែដោយ Thanh Cong