នេះគឺជាផ្នែកមួយនៃសកម្មភាពជាបន្តបន្ទាប់ ដើម្បីជំរុញទេសចរណ៍វៀតណាមនៅអឺរ៉ុប ដែលជាឱកាសសម្រាប់អង្គភាពអាជីវកម្មទេសចរណ៍តភ្ជាប់ បង្កើតទំនាក់ទំនងសហប្រតិបត្តិការអាជីវកម្ម ទាក់ទាញភ្ញៀវទេសចរបារាំង អាល្លឺម៉ង់ និងអ៊ីតាលីនិយាយដោយឡែក និងអឺរ៉ុបនិយាយរួម ចូលមកវៀតណាម និងផ្ទុយទៅវិញ។

leftcenterrightdel
សកម្មភាពផ្សព្វផ្សាយវប្បធម៌ សិល្បៈប្រពៃណីវៀតណាម (រូបថត៖ vov.vn)

កម្មវិធីឧទ្ទេសនាមទេសចរណ៍វៀតណាមនៅបារាំង អាល្លឺម៉ង់ និងអ៊ីតាលី រួមមានសកម្មភាពជំនួបទ្វេភាគីរវាងទីភ្នាក់ងារទេសចរណ៍ជាតិ ការតភ្ជាប់ B2B រវាងអង្គភាពអាជីវកម្មវៀតណាម និងដៃគូអឺរ៉ុប; កម្មវិធីផ្សព្វផ្សាយវប្បធម៌ និងសិល្បៈប្រពៃណីវៀតណាមដល់សាធារណជនអឺរ៉ុបបានទាក់ទាញការចូលរួមពីក្រុមហ៊ុនទេសចរណ៍ និងមិត្តភក្តិអន្តរជាតិយ៉ាងច្រើនកុះករ។

មកទល់បច្ចុប្បន្ននេះ អឺរ៉ុបនៅតែជាទីផ្សារភ្ញៀវទេសចរសំខាន់សម្រាប់ទេសចរណ៍វៀតណាម។ នៅឆ្នាំ ២០២៣ វៀតណាមទទួលភ្ញៀវទេសចរជាង ១.៤ លាននាក់ កើនឡើង ១៨៧% បើធៀបនឹងឆ្នាំ ២០២២។ ក្នុងរយៈពេលប្រាំខែដំបូងនៃឆ្នាំ ២០២៤ មានភ្ញៀវទេសចរអឺរ៉ុបជាង ៩៧៥ ពាន់នាក់មកវៀតណាម កើនឡើងជាង ៥៧% ក្នុងរយៈពេលដូចគ្នាឆ្នាំមុន៕

បកប្រែដោយ Huyen Trang