ក្នុងនោះ ខេត្ត Ninh Binh ត្រូវបានភ្ញៀវទេសចរបោះឆ្នោតជ្រើសតាំងជាប់ “បញ្ជីគោលដៅទេសចរណ៍ដែលនាំមកនូវការឆ្លងបទពិសោធន៍ដ៏ទាក់ទាញបំផុតទាំង ១០ ក្នុងឆ្នាំ ២០២៤”។

leftcenterrightdel
សម្រស់គួរឱ្យទាក់ទាញនៅ Trang An (រូបថត៖ vnanet.vn)

គោលដៅទេសចរណ៍វៀតណាមដែលមានដំណើរកម្សាន្តនៅខេត្ត Ninh Binh ក្នុងមួយថ្ងៃ ពីទីក្រុងហាណូយ (Full-Day Ninh Binh Highlights Tour from Hanoi) ក៏បានភ្ញៀវទេសចរបោះឆ្នោតជ្រើសតាំងជាប់លេខ ៩ ក្នុងចំណោម Top ១០  "នាំមកនូវការឆ្លងបទពិសោធន៍ដ៏ទាក់ទាញបំផុតទាំង ១០ ក្នុងឆ្នាំ ២០២៤"។ TripAdvisor សង្កត់ធ្ងន់ថា ដំណើរទេសចរណ៍ “ផ្លាស់ប្តូរភាពអ៊ូអរនៅរដ្ឋធានីហាណូយប្រទេសវៀតណាម សម្រាប់មួយថ្ងៃសម្របខ្លួនក្នុងសម្រស់ធម្មជាតិតាមរយៈដំណើរកម្សាន្តបែបផ្សងព្រេងដ៏មានអត្ថន័យនេះ។ តាមនោះ ភ្ញៀវទេសចរអាចទទួលបានបទពិសោធន៍ដើរថ្មើរជើង ជិះកង់គយគន់ភូមិស្រុកដ៏ស្រស់ស្អាតប្រដូចគំនូរអញ្ចឹង ព្រមទាំងមានឱកាសជាច្រើនដើម្បីថតរូបរមនីយដ្ឋានទៀតផង”៕

តាម vovworld.vn