ក្នុងក្របខ័ណ្ឌនៃមហោស្រព មានសកម្មភាពជាច្រើននឹងប្រព្រឹត្តទៅដូចជា៖ វេទិកាជំរុញទេសចរណ៍ និងកិច្ចសហប្រតិបត្តិការវប្បធម៌វៀតណាម-កូរ៉េខាងត្បូង ជំនួបជាមួយអង្គភាពអាជីវកម្មដោយមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់; ផ្សព្វផ្សាយរូបភាពទឹកដី ប្រជាជន និងវប្បធម៌ទេសចរណ៍; ការសម្តែងសិល្បៈ។ល។ នេះជាឱកាសសម្រាប់នាយកដ្ឋានទេសចរណ៍ជាតិវៀតណាម មូលដ្ឋាន និងអង្គភាពអាជីវកម្មទេសចរណ៍ បង្ហាញអំពីគោលនយោបាយ ទិសដៅ និងផលិតផលដ៏ទាក់ទាញអារម្មណ៍ ហើយជាឱកាសសម្រាប់អង្គភាពអាជីវកម្មបង្កើតទំនាក់ទំនងសហប្រតិបត្តិការអាជីវកម្ម ទាក់ទាញភ្ញៀវទេសចរកូរ៉េខាងត្បូងមកវៀតណាម។

leftcenterrightdel
ទីក្រុងបុរាណ Hoi An គឺជាគោលដៅទេសចរណ៍មួយ ដែលទាក់ទាញភ្ញៀវទេសចរកូរ៉េខាងត្បូងជាច្រើន (រូបថត៖ vnanet.vn)

គួរបញ្ជាក់ថា នៅឆ្នាំ ២០២៣ មហោស្រពជំរុញទេសចរណ៍ និងវប្បធម៌វៀតណាមនៅកូរ៉េខាងត្បូង បានប្រព្រឹត្តទៅនៅទីក្រុង Suwon និងទីក្រុង Seoul។ កម្មវិធីណែនាំទេសចរណ៍វៀតណាម និងតភ្ជាប់អង្គភាពអាជីវកម្មទេសចរណ៍នៃប្រទេសទាំងពីរនៅទីក្រុង Seoul បានទាក់ទាញអ្នកចូលរួមរាប់ពាន់នាក់ និងរីករាយជាមួយរាត្រីសិល្បៈ “ពណ៌វៀតណាម”៕

បកប្រែដោយ Huyen Trang