នេះជាពិព័រណ៍អាហារ និងភេសជ្ជៈដែលមានទំហំធំនៅប្រទេសម៉ាឡេស៊ី ហើយជាកន្លែងជួបជុំអាជីវកម្ម និងស្វែងរកអ្នកចែក​ចាយទាំងក្នុងនិងក្រៅប្រទេស។

leftcenterrightdel
លោក Dinh Ngoc Linh ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅម៉ាឡេស៊ី រួមទាំងប្រតិភូថតរូបអនុស្សាវរីយ៍នៅស្តង់ទំនិញវៀតណាម

ក្នុងនាមជាតំណាងបរទេសតែមួយគត់ដែលចូលរួមពិព័រណ៍នេះ សមាគមមិត្តភាពម៉ាឡេស៊ី-វៀតណាមបានរៀបចំស្តង់ចំនួន ១០ ដែលឧទ្ទេសនាមមុខម្ហូបប្រពៃណីវៀតណាមដូចជា ហ្វើ នំបុ័ង នំបញ្ចុក កាហ្វេ ... ដែលទាក់ទាញភ្ញៀវទេសចរណ៍ជាច្រើនមកពិសារ។ ក្រៅពីនេះ មុខម្ហូបអាហារជាច្រើនរបស់វៀតណាមក៏បានលក់ផងដែរដូចជា មីកញ្ចប់ នំហ្វើស្ងួត កាហ្វេ ទឹកជ្រលក់...។

តាមរយៈពិព័រណ៍នេះ គណៈកម្មាធិការរៀបចំសង្ឃឹមថា នឹងទទួលបានការយល់ដឹងកាន់តែស៊ីជម្រៅអំពីវប្បធម៌វៀតណាម ក៏ដូចជាភាពសម្បូរបែបនៃមុខម្ហូបអាហារវៀតណាម រួមចំណែករឹតបន្តឹងទំនាក់ទំនងការទូតរវាងវៀតណាម និងម៉ាឡេស៊ី៕

បកប្រែដោយ Pham Diep