នេះជាសកម្មភាពជួយធុរកិច្ចទីក្រុងហាណូយ ក្នុងការបង្ហាញទំនិញ សេវាកម្ម ជំរុញពាណិជ្ជកម្ម និងបង្កើនវត្តមានម៉ាក និងផលិតផលរបស់ហាណូយ និងវៀតណាមនៅអូស្ត្រាលី តាមរយៈនោះ ជំរុញការនាំចេញទំនិញ កសិផល ស្បៀងអាហារ និងផលិតផល OCOP របស់ទីក្រុងហាណូយ ទៅកាន់ទីផ្សារអូស្ត្រាលី។

ដោយមានផ្ទៃដី ៩០ ការ៉េ ស្តង់ "ហាណូយ - វៀតណាម" មានការចូលរួមពីធុរកិច្ច ដែលមានសក្តានុពលក្នុងការនាំចេញ និងការប្រកួតប្រជែងនៅទីផ្សារអូស្ត្រាលី។ នាពេលកន្លងមក តាមរយៈវិធានការជំរុញពាណិជ្ជកម្មជាក់ស្តែង ផលិតផលកសិកម្មវៀតណាមមានកំណើនគួរឲ្យចាប់អារម្មណ៍នៅអូស្ត្រាលី។ ក្នុងខែមេសា ឆ្នាំ២០២៤ ការនាំចេញផលិតផលកសិកម្មបានកើនឡើងជិត ៨០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ផលិតផលជាច្រើនមានកំណើនខ្លាំងដូចជា កាហ្វេ (កើនឡើងជិត ៣០០%) គ្រាប់ស្វាយចន្ទី (កើនឡើង ៤២%) អង្ករ (កើនឡើង ១៨%)...

leftcenterrightdel
ស្តង់នៃក្រុមជម្រុញពាណិជ្ជកម្មទីក្រុងហាណូយនៅឯពិព័រណ៍ពាណិជ្ជកម្ម Foodservice Australia 2024 (រូបថត៖ vnanet.vn)

ក្នុងនាមជាអ្នកទស្សនាពិព័រណ៍នេះ លោកស្រី Khalida Tkriti មានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះស្តង់របស់វៀតណាម ទាំងគុណភាពនៃផលិតផលសរីរាង្គ និងភាពសម្បូរបែបនៃផលិតផល។ លោកស្រី Tkriti មានប្រសាសន៍ថា ទាំងនេះគឺជាផលិតផលមានប្រៀបខ្លាំងរបស់វៀតណាម។ លោកស្រីនឹងបន្តស្វែងយល់និងប្រើប្រាស់ផលិតផលទាំងនេះ ហើយឧទ្ទេសនាមដល់មិត្តភ័ក្តិ និងសាច់ញាតិ។

ទន្ទឹមនឹងនោះ ធុរកិច្ចទីក្រុងហាណូយក៏ចូលរួមវេទិកា សន្និសីទ និងសិក្ខាសាលានៅខាងក្រៅដោយមានប្រធានបទជាច្រើន តាមរយៈនោះ ធ្វើបច្ចុប្បន្នភាពចំណេះដឹងអំពីការកសាងម៉ាកយីហោអន្តរជាតិ ការផ្សព្វផ្សាយផលិតផល និន្នាការម្ហូបអាហារ និងភេសជ្ជៈនាបច្ចុប្បន្ននៅប្រទេសអូស្ត្រាលី និងជុំវិញពិភពលោក៕

បកប្រែដោយ Thuy Anh