កម្មវិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំទីក្រុងហូជីមិញ ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅ Osaka ការិយាល័យពាណិជ្ជកម្មវៀតណាមប្រចាំទីក្រុង Osaka សហគមន៍ជនជាតិវៀតណាមនៅ Osaka និងតំបន់ជុំវិញទីក្រុង Osaka សមាគមបញ្ញវន្ត ធុរជន និងធុរកិច្ចវៀតណាមនៅ Osaka បណ្តាមូលដ្ឋានដែលមានទំនាក់ទំនងសហប្រតិបត្តិការជាមួយទីក្រុងហូជីមិញ និងតំបន់ជុំវិញទីក្រុង Osaka។

leftcenterrightdel
កម្មវិធីជួបប្រាស្រ័យជាមួយសហគមន៍ធុរជនវៀតណាម និងសហគមន៍ជនជាតិវៀតណាមនៅទីក្រុង Osaka ប្រទេសជប៉ុន ប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ នៅទីក្រុង Osaka (រូបថត៖ vovworld.vn)

កម្មវិធីបានផ្ដល់ព័ត៌មានអំពីគោលការណ៍ យន្តការ និងគោលនយោបាយអភិវឌ្ឍទីក្រុងហូជីមិញដល់សហគមន៍ជនជាតិវៀតណាមនៅប្រទេសជប៉ុន និងតភ្ជាប់បណ្ដាស្ថាប័នតំណាងការទូតវៀតណាមប្រចាំនៅជប៉ុន ពង្រីកធនធានរបស់ជនជាតិវៀតណាមនៅជប៉ុន ក្នុងការបង្ហាញ ប្រើប្រាស់ផលិតផល និងអភិវឌ្ឍបណ្តាញចែកចាយទំនិញរបស់ទីក្រុងហូជីមិញនៅប្រទេសជប៉ុន។ ប្រតិភូទាំងឡាយបានផ្តល់មតិយោបល់ និងលើកឡើងវិធានការអនុវត្តកម្មវិធី និងគម្រោងអភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់ទីក្រុង រក្សានិងបង្រៀនវប្បធម៌វៀតណាមនៅជប៉ុន និងបណ្តុះបណ្តាលវិជ្ជាជីវៈសម្រាប់កម្លាំងពលករដែលទៅធ្វើការនៅប្រទេសជប៉ុន…

ក្នុងឱកាសនេះ ថ្នាក់ដឹកនាំទីក្រុងក៏បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាចំនួន៣ រវាងសមាគមធុរកិច្ចទីក្រុង និងសហភាពសមាគមជនជាតិវៀតណាមនៅប្រទេសជប៉ុន សមាគមធុរកិច្ចទីក្រុងជាមួយសមាគមពាណិជ្ជកម្មជប៉ុន-វៀតណាម សមាគមធុរកិច្ចទីក្រុងជាមួយសមាគមធុរកិច្ចវៀតណាមនៅជប៉ុន។ ទន្ទឹមនឹងនោះ ថ្នាក់ដឹកនាំទីក្រុងក៏បានប្រគល់ទូសៀវភៅជាភាសាវៀតណាមជូនសមាគមជនជាតិវៀតណាមនៅជប៉ន៕

បកប្រែដោយ Thuy Anh