នាព្រឹកថ្ងៃទី២៧ ខែមីនា នៅទីក្រុងហាណូយ ក្រសួងផែនការ និងវិនិយោគវៀតណាមបានសហការជាមួយស្ថានទូតជប៉ុនប្រចាំនៅវៀតណាម និងគណៈកម្ម​​ការ​សេដ្ឋកិច្ចវៀតណាម-ជប៉ុន​​នៃសហព័ន្ធអង្គការសេដ្ឋកិច្ចជប៉ុន បានបើកកិច្ចប្រជុំចាប់ផ្តើមអនុវត្តគំនិ​ត​ផ្តួចផ្តើមរួម​​​ជប៉ុន-វៀតណាមក្នុងសករាជថ្មីដំណាក់កាលទី១។

leftcenterrightdel
ពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា “គំនិតផ្តួចផ្តើមរួមវៀតណាម-ជប៉ុនក្នុងសករាជថ្មី ដំណាក់កាលទី១” (រូបថត៖ nhandan.vn)

ដំណាក់កាលទី ១ នៃគំនិតផ្តួចផ្តើមរួមវៀតណាម-ជប៉ុនក្នុងសករាជថ្មី រួមមានក្រុមបញ្ហាសំខាន់ៗចំនួន ៥៖ ការជម្រុញសហគមន៍កាត់បន្ថយការបំភាយឧស្ម័នសុទ្ធសូន្យនៅអាស៊ី; ការធ្វើបរិវត្តកម្មបៃតង (AZEC / GX); ការជម្រុញនវានុវត្តន៍ និងការធ្វើបរិវត្តកម្មឌីជីថល (DX); ការបង្កើនខ្សែសង្វាក់ផ្គត់ផ្គង់ រួមទាំងការគាំទ្រដល់ការអភិវឌ្ឍន៍ឧស្សាហកម្មគាំទ្រ; ការបណ្តុះបណ្តាលធនធានមនុស្សដែលមានគុណភាពខ្ពស់ (ក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាន បញ្ញាសិប្បនិមិត្ត Semiconductors); កំណែទម្រង់យន្តការ ដើម្បីកែលម្អបរិយាកាសវិនិយោគ។ ពេលវេលាអនុវត្តដំណាក់កាលទី ១ នៃគំនិតផ្តួចផ្តើមគឺ ១៩ ខែ ចាប់ពីខែមីនាឆ្នាំនេះដល់ខែតុលាឆ្នាំក្រោយ។

ថ្លែងមតិក្នុងពិធីនេះ លោក Nguyen Chi Dung រដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគវៀតណាម បានឲ្យដឹងថា៖ គំនិតផ្តួចផ្តើមរួមវៀតណាម-ជប៉ុន ត្រូវបានផ្តួចផ្តើមឡើងកាលពីខែមេសាឆ្នាំមុន ហើយជាកិច្ចសហប្រតិបត្តិការពិសេសរវាងរដ្ឋាភិបាលវៀតណាម និងជប៉ុន។

គំនិតផ្តួចផ្តើមនេះ គឺជាវេទិកាសន្ទនាគោលនយោបាយរវាងអ្នកវិនិយោគជប៉ុន និងក្រសួង ស្ថាប័នពាក់ព័ន្ធ របស់វៀតណាម ដោយហេតុនោះ រួមចំណែកបង្កើតបរិយាកាសវិនិយោគ ធ្វើ​អាជីវកម្ម​ ដោយបើកចំហ និងតម្លាភាពនៅវៀតណាម។ ទន្ទឹមនឹងនោះ ផ្តល់អនុសាសន៍​គោលនយោបាយជាលក្ខណៈស្ថាបនា និងជាព័ត៌មានយោងក្នុងដំណើរការបំពេញបន្ថែមច្បាប់ និងគោលនយោបាយសម្រាប់ស្ថាប័នមានសមត្ថកិច្ចវៀតណាម។

យោងតាមក្រសួងផែនការ និងវិនិយោគ គិតត្រឹមថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំនេះ អ្នកវិនិយោគជប៉ុនបានវិនិយោគជិត ៥.៣០០ គម្រោងនៅវៀតណាម ជាមួយនឹងទុនវិនិយោគចុះបញ្ជីសរុប ៧៤.៣ ពាន់លានដុល្លារ។

បកប្រែដោយ Thanh Cong